សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្បែរមាត់កំពង់ទឹកសង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល: សាកសពបុរសម្នាក់​ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរមាត់កំពង់ទឹក ដោយគេសង្ស័យថាការស្លាប់នេះជាអំពើឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី
នៅចំណុចព្រែកកំពង់រទេះ ស្ថិតក្នុងភូមិ កំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចិន្តា សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិកំពង់រទេះ ឃុំ កោះចិន ស្រុក ពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យគេពុំស្គាល់អត្តសញ្ញាណទេ។ វត្ថុតាងចាប់យក៖ ញញួរមានដងធ្វើពីឈើផ្លែដែក ប្រវែង៣៤សង់ទីម៉ែត្រ ចំនួន០១ (បាក់ជាពីរកំណាត់), នាឡិកាម៉ាក OTS ក្បាលនិងខ្សែពីដែកដាច់គន្លឹះចំនួន០១, ស្បែកជើងស៊កធ្វើពីជ័រពណ៌ខ្មៅ១ចំហៀងខាងស្ដាំ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០៩ព្រឹក ឈ្មោះ ចន ចាន់ណយ ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះបានទៅរាយការណ៍ប្រាប់មេភូមិកំពង់រទេះថា៖ បានបាត់ឪពុករបស់ខ្លួនឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ និងឃើញមានស្នាមឈាមនៅលើដីផ្លូវចុះទៅកំពង់ទឹកក្បែរស្ពានកំពង់រទេះ។ បន្ទាប់មកមេភូមិកំពង់រទេះបានទៅមើលនៅលើផ្លូវចុះកំពង់ទឹកព្រែកកំពង់រទេះ បានឃើញមានស្នាមឈាម និងបានឃើញមានជើងមនុស្សពុំស្គាល់អត្តសញ្ញាណស្លាប់នៅក្នុងទឹកព្រែកជាប់នឹងកំផ្លោកក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ។
ក្រោយមកកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្របានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកពញាឮ កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពយ៉ាងហ្មត់ចត់ដោយពិ
និត្យឃើញថា ៖
-សាកសពស្លៀកខោយឺតជើងខ្លីចង្កេះកៅស៊ូ ពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លីកមូល ពណ៌ខៀវ មានរូបសញ្ញា CBE,​ស្នាមរបួសបំពង់កដាច់ពីខាងមុខដល់ឆ្អឹងកងក ស្នាមខ្ទេចឆ្អឹងប្រវែង ១,៨cm x ៧cm, ស្នាមរបួសលើចង្ការាងបញ្ឆិតជម្រៅដល់ឆ្អឹងប្រវែង៦cm, ស្នាមរបួស លើចង្ការាងកោងជម្រៅដល់ឆ្អឹងប្រវែង ៣cm, ស្នាមរបួសលើក្រញ៉ចង្អុលដៃជម្រៅដល់ឆ្អឹងប្រវែង៣cm, ស្នាមរបួស លើឆ្អឹងដងកាំបិតពីខាងមុខប្រវែង ១៥cm x ១cm, ស្នាមរបួសលើស្មាខាងឆ្វេងផ្នែកខាងក្រោយជម្រៅដល់ឆ្អឹងប្រវែង១២cm x ២cm, ស្នាមរបួស រយះចំហៀងខាងឆ្វេងពាក់កណ្តាលត្រចៀកជម្រៅដល់ឆ្អឹង ពីឆ្អឹងថ្ពាល់គល់កន្ទុយភ្នែករហូតគុម្ពត្រចៀកផ្នែកខាងក្រោយប្រវែង ១៣cm x ១cm, ស្នាមរបួសផ្នែកចំហៀងលើក្បាលពីក្រោយខាងឆ្វេងប្រវែង២cm x ១cm ។
សន្ឋិដ្ឋាន៖ សាកសពស្លាប់ដោយអំពើឃាតកម្ម និងបានប្រគល់សាកសពជូនប្រពន្ធជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ​សមត្ដកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ​ចាប់ខ្លួន​ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print