ខេត្តតាកែវ : ធ្លាប់តែលឺនិងឃើញចោរធ្វើសកម្មភាពគាស់ទ្វារផ្ទះឃ្លាំងរោងចក្រអាគារក្រុមហ៊ុននានាផ្សេងទៀតដើម្បីលួចយកវត្ថុមានតម្លៃ។ តែនេះចុមកំពូលមហាចោរហារយពិតប្រាកដមែនថ្លើមធំពាសមេឃហ៊ានគាស់ទ្វាទីចាត់សាលារៀនលួចយកសម្ភារៈក្នុងទីចាត់អស់មួយចំនួន។
ជាកស្តែងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣:១០នាទី ស្ថិតនៅភូមិថ្មី ឃុំសោម ស្រុកគិរីវង់ មានកើតករណីលួចមានស្ថានទម្ងន់ ទោសបានកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាត់គាស់ទំលុះទំលាយ ចូលក្នុងទីចាត់ការ សាលា ដោយលួចយកសម្ភារះរួមមាន:
កុំព្យូទ័រចំនួន០២គ្រឿង(ម៉ាកដែល) និងទឹកថ្នាំម៉ាស៊ីនព្រីនចំនួន១ដុំ
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
...
ដោយ ៖ ស សម