ករណីឆ្លងកូវីដ ១៩នៅក្នុងប្រទេសវៀតណាមបន្តកើនឡើងខ្ពស់ ខណៈប្រទេសជិតខាងក្នុងតំបន់ថយចុះ

ចែករំលែក៖

បច្ចុប្បន្នប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះមានកម្ពុជា ថៃ … ដោយឡែកវៀតណាមវិញមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់មានដល់ទៅជាង១០,២ពាន់នាក់ ក្នុងពេល២៤ម៉ោងនិងស្លាប់ជិត២០០នាក់។ ភាគច្រើនអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមគឺមិនទាន់ចាក់វ៉ាក់សាំង។

ពាក់ព័ន្ធការចាក់វ៉ាក់សាំង វៀតណាមឈរលំដាប់ទីពីរ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ក្នុងតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនបំផុត។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថាវៀតណាមចាក់វ៉ាក់សាំងបានជាង ១០០លានដូសហើយ ដោយក្នុងមួយថ្ងៃៗគឺចាក់ជូនពលរដ្ឋបានដល់ទៅជាង១លានដូស ។
ប៉ុន្តែករណីឆ្លងកូវីដ ១៩ នៅកើនឡើងខ្ពស់ដដែល តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមមានករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១០,៣២១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ២២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៩០នាក់បន្ថែមទៀតផងដែរ។សរុប មកវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១០៤,៨៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩១០,២៧៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,៩៥១នាក់៕ដោយ៖សាធី

...

រូបថត៖nld.com.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print