សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃនឹងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋបាលសាលាខេត្តសៀមរាបរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងគាំទ្រដោយគម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្រោមអធិបតីភាព លោកស្រី​ យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីខេត្តសៀមរាប និងលោកស្រី តែ វួវលីម ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកិច្ចការនារី និងជាប្រធានគម្រោង PGM-WEE ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពីមន្ទីរជំនាញចំនួន០៨ចូលរួមជាគ្រូបង្គោល រួមមានមន្ទីរកិច្ចការនារី មន្ទីរទេសចរណ៍ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរផែនការ មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហ៍កម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរកសិកម្មខេត្ត សម្រាប់ធ្វើការសម្របសម្រួលបន្តនៅសហគមន៍ទេសចរណ៍ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគមផងដែរ។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងទៅលើការបង្កើនភាពអង់អាច ជាលក្ខណៈបុគ្គល និងក្រុម របៀបប្រើប្រាស់តាប្លេត (Tablet) និងរបៀបថតរូបសន្លឹក ព្រមទាំងធ្វើការពិនិត្យមើលពត៌មានស្តីពី ការសង្កេតស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចដោយគិតគូពីទស្សនៈយេនឌ័រ (អង្កេតមូលដ្ឋាន)។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមមន្ទីរនីមួយៗ ដែលជាអ្នកអនុវត្តគម្រោង បន្តយកចិត្តទុកខ្ពស់លើការចូលរួមសម្របសម្រួលក៏ដូចជាការផ្តល់នូវធាតុចូលសំខាន់ៗដល់សមាជិកដែលជាអ្នកទទួលផលពីគម្រោងនៅសហគមន៍ទេសចរណ៍ខ្នារពោធិ៍ ក្នុងការបង្កើនភាពអង់អាចក្នុងការកំណត់និងគ្រប់គ្រងតម្រូវការ និងការផ្គត់ផ្គង់សេវាសកម្មនៅក្នុងសហគមន៍ឱ្យបានសមរម្យ និងល្អប្រសើរ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅទស្សនាសហគមន៍របស់ពួកគេប្រកបដោយទំនុកចិត្ត និងមានភាពទាក់ទាញអ្នកទេសចរណ៍ដទៃទៀតជាបន្តបន្ទាប់។ បន្ថែមពីនេះ លោកស្រី ក៏បានជំរុញនិងលើកទឹកឱ្យមន្រ្តីអនុវត្តគម្រោងទាំងអស់រក្សានូវសុវត្ថិភាព ក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុត្តនូវវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print