មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន​ ត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ នឹងស្ថាបនារួចរាល់ជាស្ថាពរនាចុងខែវិច្ឆិកា​ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រួមទាំងប្រតិភូក្រសួងសុខាភិបាល​ ននិងលោកស្រី អភិបាលរងនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ​ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន​ ត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ ដែលនឹងស្ថាបនារួចរាល់ជាស្ថាពរនាចុងខែវិច្ឆិកា​ ឆ្នាំ២០២១​ ហើយមន្ទីរពេទ្យថ្មីនេះនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្របដណ្តប់ប្រជាជនមួយចំនួននៃខេត្តត្បូងឃ្មុំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។

សូមបញ្ជាក់ថា, ប្រទេសចិន ជាមិត្តដ៏ល្អរបស់កម្ពុជា គ្រាន់តែជួយវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ បានធ្វើអោយមនុស្សមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,១៣% ។
សូមជម្រាបជូនថា : រហូតដល់ ថ្ងៃទី ២៣​ ខែវិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៩នាក់​ (ឆ្លងសហគមន៌​:​ ​​៣៣ និង​ នាំចូល:​ ៦នាក់) និងមានជាសះស្បេីយ​ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៩៩៤៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៣២០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៤នាក់​ (មិនបានចាក់វ៉ាក់សាំង​ ២នាក់)​ សរុប​ស្លាប់ ២៩០៩នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2701149  ស្មេីនឹង​ 158984  ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print