កាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​ រៀបចំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន​ ស្តីពី​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍​

ចែករំលែក៖

ភ្នំពេញ៖​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ​ បានរៀបចំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន​ ស្តីពី​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍​ ក្រោមអធិបតីភាព​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ ដែលកិច្ចប្រជុំនេះរៀបចំឡេីងដោយយោងតាមអនុស្សារណៈនៃការយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងអង្គការសកម្មភាពដេីម្បីកុមារ​ ស្តីពី​ ការចូលរួមសកម្មភាពមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា​ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី​ លោក​ លោកស្រីជាអ្នកសារព័ត៌មានមកពីតាមស្ថាប័នអង្គភាពចំនួន៧​ សរុបចំនួន១២នាក់​ ។

នាឱកាសនោះ​ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក​ ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រកបដោយក្តីនឹករលឹក​ ។​

លោក​ ជិន​ ប៊ុនធឿន​ បានលេីកឡេីងថា៖​ ដោយបច្ចុប្បន្នបច្ចេកវិជ្ជាមានការរីកចម្រេីន​ ការប្រេីប្រាស់ប្រព័ន្ធអុីនធេីណេត​អនឡាញមានគ្រប់ទិសទី​ ជាពិសេសក្នុងស្រទាប់យុវវ័យ​ កុមារ​ ក្នុងនោះក៏យើងមិនអាចដឹងថាការប្រើប្រាស់បានត្រឹមត្រូវ រឺមួយក៏មិនត្រឹមត្រូវអាចចាញ់បោក​ជនខិលខូចដែលមានបំណងមិនល្អអូសទាញកុមារ យុវវ័យឲ្យលង់ និងជឿតាមការលួងលោមដោយរូបភាពណាមួយ​ ដូចនេះហើយទើបថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសហការជាមួយអង្គការសកម្មភាពដេីម្បីកុមារ​ រៀបចំកិច្ចប្រជុំនេះឡេីងដេីម្បីពិភាក្សា​ ចែករំលែកបទពិសោធន៍​ និងបង្កេីនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​ និងយន្តការរាយការណ៍តាមប្រព័ន្ធអុីនធឺណិត​ (Internet Hotline)​ ជាមួយបងប្អូនអ្នកសារព័ត៌មាន​ ដែលជាអ្នកផ្សព្វផ្សាយយ៉ាងសំខាន់​ ក្នុងការបញ្ច្រាបទៅកាន់មហាជនគ្រប់ស្រទាប់ សំដៅរួមគ្នាបង្ការកុមារ​ យុវវ័យពីហានិភ័យនានាតាមប្រព័ន្ធអនឡាញ​ ។

សូមបញ្ជាក់ថា៖​ ក្នុងកិច្ចប្រជុំនេះបានលេីកយកប្រធានបទមក​ពិភាក្សា​ និងចែករំលែករួមមាន៖
-​ ការយល់ដឹងពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ​ (និយមន័យ​ ស្ថានភាព​ និងកត្តាបង្កហានិភ័យ)
-​ ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​ និងកលល្បិចលួងលោមរបស់ជនសង្ស័យ
-​ ប្រវត្តិបណ្តាញរាយការណ៍ពិសេសតាមអុីនធឺណិត​
-​ ហេតុអ្វីអ្នកត្រូវរាយការណ៍ករណីសង្ស័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​?
-​ តេីត្រូវរាយការណ៍ដោយរបៀបណា​?
-​ តេីការរាយការណ៍របស់អ្នកនឹងត្រូវឆ្លេីយតបដោយរបៀបណា​?
-​ សំណួរ​ និងចំលេីយ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print