ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា រដ្ឋបាលខណ្ឌបឹងកេងកង លោក សុិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ចំនួន ០២គ្រួសារ និងសង្កាត់ទួលស្វាយព្រៃទី២ ចំនួន ០២គ្រួសារ ។
រដ្ឋបាលខណ្ឌបឹងកេងកង បានបន្ថែមថា ក្នុងនោះអំណោយរួមមាន៖
-អង្ករ ០១បាវ ទំងន់ ២៥គីឡូក្រាម
–មី ០១កេស
-ម៉ាស់ ០២ប្រអប់
–ត្រីខ ០១យួរ
-ទឹកសុីអុីវ ១យួរ
–ស្ករ ០១គីឡូក្រាម
-ទឹកដោះគោខាប់ ០២កំប៉ុង
–តែ ០១កញ្ចប់
-ជែល ០២ដប
–ថវិកាចំនួន ៤០,០០០រៀល
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕
ដោយ៖សហការី