ដើរទៅមើលស្រែជំងឺស្រឺតរើឡើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តតាកែវ : ដោយសារតែមានជំងឺស្រឺតប្រចាំកាយបានបណ្ដាលឱ្យបុរសម្នាក់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកលង់ស្លាប់ខណៈដែលគាត់កំពុងដើរទៅមើលស្រែចំពេលដែលជំងឺស្រឺតនេះរើឡើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១០និង​១៥នាទី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១នៅត្រង់​​ចំណុច​ប្រឡាយ​ទឹក​មួយក​ន្លែង​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ប្រមាណជា​៥០០ម​ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ ឃុំ​ចំប៉ា ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ​។
សមត្ថកិច្ចបានឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ស​ ផា​ ភេទ​ប្រុស អាយុ​៤២ឆ្នាំ​មុខរបរ​ធ្វើ​ស្រែ មាន​ទីលំនៅ​ភូមិ​ឃុំ​កេីត​ហេតុ​ខាង​លើ​។
មូលហេតុ​គឺបណ្ដាលមកពីជនរងគ្រោះ​ដើរទៅ​មើល​ទឹក​នៅ​ឯស្រែ​របស់​ខ្លួន​ហើយស្រប​ពេល​នោះ​ជនរងគ្រោះ​ក៏​មាន​ជំងឺស្រឺតប្រចាំ​កាយ​ផង​នោះ​ក៏​បណ្ដាល​ឱ្យគាត់ដួលធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​លង់ស្លាប់​តែម្ត​ង​។
ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print