«កំណត់ត្រាសោកសៅ»ពីការឆ្លងកូវីដ«១៩ នៅកូរ៉េខាងត្បូង

ចែករំលែក៖

កូរ៉េខាងត្បូងនៅថ្ងៃទី២៤ខែវិច្ឆិកានេះរកឃើញករណីឆ្លងកូវីដ១៩ កើនឡើងខ្ពសបំផុតមិនធ្លាប់មាន ដែលគេហៅថា«កំណត់ត្រាសោកសៅ»នៅក្នុងប្រទេសនេះដោយមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង៤ពាន់នាក់ក្នុងមួយថ្ងៃ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំ ឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះថា បើក្រឡេកមើលទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះតែម្នាក់ឯង ស្ថានភាពគឺធ្ងន់ធ្ងរគ្រប់គ្រាន់ ក្នុងការត្រៀមផែនការប្រកាសអាសន្ននៅគ្រប់ពេលវេលា។ លោក Kim Boo-kyum បានអំពាវនាវឱ្យអាជ្ញាធរសុខាភិបាល ចាត់ចែងអ្នកជំងឺទៅតាមស្ថានភាព ឬរោគសញ្ញារបស់ពួកគេ និងប្រើប្រាស់ជម្រើសនៃការ សម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង! សម្រាប់ករណីស្រាល ឬករណីគ្មានរោគសញ្ញា។ លោក Kim Boo-kyum បានថ្លែងទៀតថា កាលពីសប្តាហ៍មុន តិចជាង ២០% ប៉ុណ្ណោះនៃអ្នកជំងឺ COVID-19 សរុប ដែលអាចសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង។ កូរ៉េខាងត្បូងគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានកត់ត្រានូវករណីឆ្លង COVID-19 បន្ទាប់ពីជំងឺនេះបានលេចចេញនៅចិន កាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកទល់ពេលនេះ កូរ៉េខាងត្បូងបានកត់ត្រា ករណីឆ្លងសរុបនៅទូទាំងប្រទេស ៤២៥,០៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៦៣នាក់ ខណៈ ៧៩.១% នៃប្រជាជនសរុប ៥២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ប៉ុន្តែមានតែ ៤.១% ប៉ុណ្ណោះបានចាក់វ៉ាក់សាំងដូសជំរុញ៕ដោយ៖សាធី

...

រូបថត៖Yonhap/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print