ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលខេត្ត​កំពង់ឆ្នាំង ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្ត និងតែងតាំងលោកមេបញ្ជាការយោធាខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក គន់ គីម​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក កិច្ចការអតីតយុទ្ធជននិងជនពិការ ជាអនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ នាព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០១នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង និងតែងតាំងលោក អ៊ុំ សុភា មេបញ្ជាការយោធាខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។​

នាឱកាសនោះ​ លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ ក៏បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច បានផ្តល់ជូនផ្ទះចំនួន ១៥០ខ្នងទៀត ដែលត្រូវសាងសង់ នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ សំរាប់ផ្តល់ជូនបងប្អូនអតីតយុទ្ធជន។

ជាក់ស្ដែង​ជួសមុខឱ្យអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពអរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុតចំពោះការគិតគូរពោរពេញដោយមេត្តា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនកម្ពុជា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print