អគ្គនាយកស៊ីម៉ាក់​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២១នេះថា៖​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ បានអញ្ជេីញទស្សនកិច្ចត្រួតពិនិត្យសកម្មភាពរំដោះដីស្រែចំការដែលមានគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​។

ជាក់ស្តែង​ ព្រមទាំងបានចុចកំទេចគ្រាប់មីនចំនួន២សំឡេង​ ដេីម្បីរំលឹកនិងស្តាប់លឺនូវសូរសំឡេងផ្ទុះដ៍រន្ធត់និងសោកវិនាសកម្មស្លាប់ពិការប្រជាជនកម្ពុជា​ ក្មេងចាស់ប្រុសស្រីមួយចំនួនដោយសារតែឃាតករដែលជាមរតកពីសង្គ្រាមបន្តស្ថិតនៅរាយប៉ាត់លេីដី​ កប់ក្នុងដី​ ក្នុងទឹក​ នៃព្រះរាជាណាចក្រនេះ!

បន្ថែមពីនេះ​ លោក​ ហេង​ រតនា​ បានសង្កត់ធ្ងន់ថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតជោ​ បានប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់សន្តិភាពនិងការអភិវឌ្ឍ! ពីដីស្រែចំការនិងលំនៅដ្ឋាន​ ភ័យខ្លាចដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ ទៅជាដីសុខសុវត្ថិភាពនិងពោរពេញដោយក្តីសង្ឃឹមនៃភាពសុខក្សាន្តតរៀងទៅ! ។ (២៥​ វិច្ឆិកា​ ២០២១)!

Development partners and donors visited demining operations on the ground and exploded two separated sound of landmine explosions witness to landmine tragic accidents which killed or wounded a number of Cambodians! Landmines and the remnants of war affected areas on the ground, in the ground and underwater remain the threats and obstacles for redevelopments of the Kingdom.
Under wise leadership of Samdach Techo, the Kingdom has changed from war zones to become peace and development zones. At the same time, removing threats by landmines and the remnants of war, returning hopes and building prosperous future for Cambodians! (25 November 2021).

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print