ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន : មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន : ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា បចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាប

ជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម ៖
១. លក្ខខណ្ឌជ្រើសរើស៖
– កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ។
– ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង ។
– ត្រូវការធនធានដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង៥លាន យ៉េនក្នុង១ឆ្នាំ ។
– មានកម្រិតភាសាជប៉ុនល្អ ។
– មានពិន្ទុ GPA យ៉ាងតិច 2.5 ឬប្រហាក់ប្រហែល
– មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន ឬសកលវិទ្យាល័យ
– មិនកំពុងទទួលបានអាហារូបករណ៍ដទៃ ។
២. អត្ថប្រយោជន៍៖
– ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន ១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣)។
– ប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១) ។
ប្អូនៗសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ត្រូវទាញយកឯកសារតាមតំណរភ្ជាប់នេះ៖ https://khley.com/MBC ឬស្ពន QR Code ខាងក្រោម រួចផ្ញើឯកសារច្បាប់ដើមមកស្ថានទូតឲ្យបានមុនថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទំព័រហ្វេសប៊ុកស្ថានទូត (Royal Embassy of Cambodia៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print