អគ្គនាយកដ្ឋាន «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ចែករំលែក៖

ភ្នំពេញ៖​ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។

សូមជម្រាបថា​ វគ្គបណ្តុះបណ្តាលលើកទី៤នេះ មានការចូលរួមពី លោក លោកស្រី ជាប្រធានការិយាល័យ មកពីសាខា ក.ប.ប. ចំនួន ១០ខេត្ត ដោយមានការចូលរួមធ្វើបទបង្ហាញបណ្តុះបណ្តាលដោយ លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. រួមជាមួយ លោក​ ក្រៃ​ ស៊ុនហៀង​ និងលោក ប៉ែន វីរៈឧត្ដម អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។

គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ្តុះបណ្តាលនេះនឹងដើរតួជាវេទិការមួយដើម្បីឱ្យមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់ថ្មីនេះ មុននឹងឈានដល់ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print