នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ស៊ុយអែត លាលែងចេញពីតំណែងក្រោយរយៈពេល១២ម៉ោងឡើងកាន់តំណែង

ចែករំលែក៖

ស៊ុយអែត៖ នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតបានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី២៤ខែវិច្ឆិកាក្រោយរយៈពេលតែ១២ម៉ោងប៉ុណ្ណោះដែលបានឡើងកាន់តំណែងដឹកនាំប្រទេស។ ប៉ុន្តែលោកស្រី Magdalena Anders បាននិយាយទៅកាន់ប្រធានរដ្ឋសភាថា លោកស្រីសង្ឃឹមថានឹងទទួលបានការបោះឆ្នោតគាំទ្រជាថ្មីម្តងទៀត។ ជាមួយគ្នានេះដែរ បណ្តាគណបក្សផ្សេងទៀតក៏បានគាំទ្រដល់សកម្មភាពរបស់លោកស្រី។ លោកស្រី Magdalena Anders មកពីគណបក្សសង្គមប្រជាធិបតេយ្យ បានលាលែងចេញពីតំណែងក្រោយពេលគណបក្សបៃតងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាមិនបោះឆ្នោតគាំទ្រដល់មូលនិធិចំណាយសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ។ លោកស្រីMagdalena Anders បានលើកឡើងនៅក្នុងសន្និសីទកាសែតថា «ខ្ញុំបានស្នើដល់ប្រធានរដ្ឋសភាទទួលលិខិតលាលែងចេញពីតំណែងរបស់ខ្ញុំ ហើយខ្ញុំនឹងវិលត្រឡប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ក្រោមការដឹកនាំដោយគណបក្សសង្គមប្រជាធិបតេយ្យ»។ ក្នុងពេលនេះដែរ បើទោះបីបណ្តាគណបក្សមិនឯកភាពទៅលើមូលនិធិរដ្ឋ ប៉ុន្តែគណបក្សភាគច្រើនបានគាំទ្រដល់គណបក្សសង្គមប្រជាធិបតេយ្យដើម្បីដឹកនាំប្រទេស។ ចំណែកគណបក្សមួយចំនួនបើទោះបីប្រឆាំងតែមិនមានសំឡេងគ្រប់គ្រាន់នោះឡើយ៕ ដោយសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print