ដំណឹងដ៏សែនក្រៀមក្រំ ! មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតសម្តេចក្រឡាហោម ស ខេង បានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។

សូមបញ្ជាក់ថា, សពមហាឧបាសិកា ស ស៊ន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងក្រោយសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមជម្រាបជូនថា, មរណភាពរបស់មហាឧបាសិកា ស ស៊ន់ ដែលត្រូវជាបងស្រីបង្កើត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាបាត់បង់នូវបងស្រី មាតាបង្កើត មាតាក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ ដែលពេញមួយជីវិតរបស់មហាឧបាសិកាប្រកាន់ខ្ជាប់នូវសេចក្តីល្អ និងបានប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំទូន្មានកូនចៅឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងសេចក្តីល្អ រហូតបានក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។

ការធ្វើមរណកាលរបស់មហាឧបាសិកា ស ស៊ន់ បាននាំមកនូវក្តីសង្វេក សោកស្តាយ អាឡោះអាល័យជាពន់ពេកពីក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ និងសូមអោយសពមហាឧបាសិកា ស ស៊ន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print