រុស្ស៊ីនិងចិនកំពុងឆ្ពោះទៅការបង្កើតសម្ពន្ធមិត្តយោធាជាផ្លូវការដើម្បីទប់ទល់អាមេរិក

ចែករំលែក៖

ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងការពារជាតិរុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាជាទ្រង់ទ្រាយធំ ដោយបង្កើនការធ្វើសមយុទ្ធរួម និងយាមល្បាតរួមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការបង្កើនសម្ពន្ធមិត្តយោធាគឺដើម្បីទប់ទលការដាក់គំនាបពីអាមេរិក ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយទៅកាន់សមភាគីចិនថា សកម្មភាពរបស់អាមេរិកក្នុងការបញ្ជូនយន្តហោះមកកាន់ព្រំដែន កាន់តែកើនឡើង គំរាមកំហែងដល់សន្តិសុខជាតិ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ សមយុទ្ធនិងការយាមល្បាតរួមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរនឹងបង្កើនការយាមល្បាតនៅតំបន់សមុទ្រជប៉ុន សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា អាមេរិកបានបង្កើនការយាមល្បាត ស៊ើបការណ៍តាមដែនអាកាសនៅព្រំដែនរុស្ស៊ី ដែលជាការគំរាមកំហែង មិនត្រឹមតែរុស្ស៊ីនោះឡើយគឺទាំងប្រទេសចិនផងដែរ ។ ក្នុងស្ថានភាពបែបនេះ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ីនឹងចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិសុខស្ថិរភាពក្នុងតំបន់។ ចំណែករដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បាននិយាយទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ចិនបានទប់ទល់អាមេរិក ដោយជោគជ័យ ទាំងការគំរាមកំហែងដោយយោធាពីអាមេរិក។ លោក Wei Fenghe បញ្ជាក់ថា ចិននឹងមិនរាថយចំពោះការដាក់គំនាបពីអាមេរិកនោះឡើយ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកម្លាំងទាហានចិនបានចោទប្រកាន់អាមេរិកបង្កបញ្ហា និងបំផ្លាញសន្តិសុខស្ថិរភាពនៅក្នុងតំបន់ ក្រោយការបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ USS Milius ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ ៕ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print