ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការសរុបចំនួន៤០គ្រួសារ​ រស់នៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ទទួល​អំណោយ​មនុស្សធម៌ពីអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖​ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំ​ដោយ​លោកស្រី​ វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា​ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ​ ប្រធានគណៈកម្មា
ធិការអនុសាខា នាព្រឹកថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១នេះ​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជួបការលំបាក១០គ្រួសារ, ចាស់ជរា១០គ្រួសារ, ស្ត្រីមេម៉ាយ១០គ្រួសារ​ និងជនពិការ១០គ្រួសារ សរុបចំនួន៤០គ្រួសារ​ រស់នៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ។

នាឱកាសនោះ លោកស្រី​អនុប្រធានកិត្តិយសអនុសាខា​ បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​នោះឡេីយ​ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​

ជាមួយគ្នានេះដែរ លោកស្រី​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

ចំណែក​អំណោយមនុស្សធម៌ដែលបានចែកជូន​ ក្នុងមួយគ្រួសារៗទទួលបាន៖​ អង្ករ១០គីឡូក្រាម,​ ទឹកសុទ្ធ១កេស ,មី១កេស​ ត្រីខ១យួរ​ ,ទឹកត្រី១យួរ​ ,ទឹកសុីអុីវ១យួរ​ ,ជែល១ដប​ និងថវិកាចំនួន២មុឺនរៀល​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print