ព្រឹកនេះរោងចក្រដេក្វាងត្រូវបានថៅកែបិទទ្វាររត់គេចបាត់ធ្វើឲ្យកម្មកររាប់រយនាក់ជ្រួលច្របល់រឿងប្រាក់ខែ

ចែករំលែក៖

ភ្នំពេញ៖ កម្មករយ៉ាងតិចជិត៤០០នាក់បម្រើការងារនៅក្នុងរោងចក្រដេក្វាង​​ហ្គាមេន ខូ., អិលធីឌី ដែលស្ថិតក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នាំគ្នាឆ្ងល់ហេតុអ្វីក៏ខាងក្រុមហ៊ុនបិទទ្វាមិនអនុញ្ញាតឲ្យ​កម្មករចូលធ្វើការដូចសព្វមួយដង។

កម្មករជាច្រើននាក់បាននិយាយថា ថៅកែរោងចក្របានបិទទ្វារនិងគេចខ្លួន​បាត់ស្រមោលអស់ហើយ ដូច្នេះពួកគេជាច្រើននាក់អ្នកខ្លះក៏មិនទាន់បាន​ទទួលប្រាក់បៀវត្តនិងសូមឲ្យមានអន្តរាគមន៍ដោះស្រាយពីមន្ត្រីពាក់ព័ន្ធ សម្រួលដល់ពួកគេផង ដើម្បីបានទទួលប្រាក់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃ​ណីជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕

IMG_4627

IMG_4628

IMG_4629

ដោយ៖ សុខ ខេមរា

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print