ខេត្តបន្ទាយមានជ័យ៖ យ៉ាងតិចមានមនុស្ស២៦នាក់បានរងរបួសធ្ងន់ស្រាល នឹងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង៤នឹង៣០នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នៅចំណុចលើស្ពានតាប៉ុន ភូមិតាប៉ុនឃុំទឹកជោរ.ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ករណីគ្រោះចរាចរណ៍នេះបានកើតឡើងរវាងរថយន្តសាុំយុងបុកនិងរថយន្តកែឆ្នៃប្រភេទដឹកដី។ ដោយសមត្ថកិច្ចបានឲ្យដឹងថាៈ រថយន្តទាំងពីរបើកបញ្ច្រាស់ទិសគ្នាគឺរថយន្តសាំយ៉ុងមកពីទិសខាងលិចទៅកើត ហើយ រថយន្តកែច្នៃមកពីទិសខាងកេីតទៅខាងលិច ក៏បានបុកគ្នាពេញទំហឹងតែម្តង។
គ្រោះថ្នាក់នេះបណ្តាលអោយ មនុស្សស្លាប់នៅកន្លែងកេីតហេតុម្នាក់ភេទប្រុស និង របួសធ្ងន់៩នាក់មានប្រុស៣នាក់ របួស ស្រាល១៨នាក់ មានប្រុស៩នាក់។
សមត្ថកិច្ចបន្តថាៈ ជនរងគ្រោះក្នុងហេតុការណ៍នេះមានសរុបចំនួន២៧នាក់ប្រុស១២នាក់ និងបានស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សុខ ខេមរា
...