ពលរដ្ឋអុីស្រាអែលជាងពាក់កណ្តាលហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបីរួចរាល់ ប៉ុន្តែក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋត្រូវតែប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអុីស្រាអែល លោក Nitzan Horowitz បានឱ្យដឹងថា ពលរដ្ឋអុីស្រាអែលគួរតែចាក់វ៉ាក់សាំងដូសទី៤ ក្នុងពេលវេលាសមស្រប ។ លោក Nitzan Horowitz បានបញ្ជាក់ថា អុីស្រាអែលអាចប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ លើកទី៥ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអុីស្រាអែល បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ចំនួន៩%នាថ្ងៃទី២៤ខែវិច្ឆិកាគឺបានចាក់វ៉ាក់សាំងដូសទី៣រួចរាល់។ លោក Horowitz បានបញ្ជាក់ទៀតថា «ប្រសិនបើប្រឈមនឹងរលកកូវីដ-១៩ ទី៥ យុទ្ធសាស្ត្ររបស់យើងក្នុងការទប់ស្កាត់គឺចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើនកាន់តែល្អ ទើបអាចទប់ស្កាត់ការឆ្លងកូវីដ-១៩បាន។ ក្រុមអ្នកឯកទេសបានលើកឡើងថា ការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្នគឺ«រលកកុមារ» ដោយសារតែកុមារជាច្រើនមិនទាន់ចាក់វ៉ាក់សាំង ។ កាលពីថ្ងៃទី២៣ខែវិច្ឆិកា អុីស្រាអែលរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦០៥នាក់ ហើយ៧៦%ក្នុងចំណោមនោះមិនទាន់ចាក់វ៉ាក់សំាង៕ ដោយ៖សាធី
រូបថត៖TTXVN-VNA.
កុមារម្នាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ នៅក្រុងហ្សេរុយសាឡឹមក្នុងខែវិច្ឆិកា។ រូបភាព៖vietnamnet.vn