ឡាវ វៀតណាម មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ចែករំលែក៖

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឡាវបានប្រែប្រួលយ៉ាងខ្លាំងដោយមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃទី២៦ខែវិច្ឆិកាថា មានករណីឆ្លងកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងដល់ទៅជាង ១៥០០នាក់ ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរក្រសួងសុខាភិបាលឡាវបានប្រកាសថា អ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសនេះគឺជាអ្នកមិនទាន់បានចាក់វ៉ាក់សាំងឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗរហូតដល់«១៣,១០៩ករណី» និងស្លាប់១៣៧នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាល បានបញ្ជូនក្រុមនិស្សិតពេទ្យជាង ៣០០នាក់ទៅកាន់ភូមិ ឃុំចំនួន ៣១១ ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងនោះមានមនុស្សចាស់ ក៏ដូចជាផ្សព្វផ្សាយពីផលប្រយោជន៍ក្រោយពីចាក់វ៉ាក់សាំងរួច។ ចំណែកនៅក្នុងប្រទេសវៀតណាមវិញក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន១៣,១៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៥ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៣៧នាក់បន្ថែមទៀតផងដែរ។ គិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៨១,៣៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៥៥,២៥៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,៥៤៤នាក់៕ ដោយសាធី
រូបថត៖TTXVN-VNA.
រូបថត៖TTXVN-VNA.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print