ភ្នំពេញ : លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បញ្ជាក់ថា, លេខ ១១៧ ហៅចូលដោយឥតបង់ប្រាក់ និងរង់ចាំទទួលព័ត៌មានពិតពីជនរួមជាតិកម្ពុជា ២៤ម៉ោងលើ២៤ម៉ោង ទូទាំងប្រទេស និងដោះស្រាយជូនឱ្យអស់លទ្ធភាព ។
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ។ បើយោងតាមអនុក្រឹត្យដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវកូនប្រុសបង្កើត លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានដែលលោក មានប្រវត្តិការងារទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕
ដោយ : សិលា