គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា អាមេរិកនៅតែជាប្រទេសមានករណីស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេដដែល ដោយមានអ្នកស្លាប់សរុប៧៩៩.០៨៨នាក់ ក្នងចំណោមអ្នកឆ្លងសរុប៤៩.០៤៤.២១៩នាក់។ ចំណែកករណីឆ្លងនៅលើពិភពលោកវិញ បានកើនឡើងជាង២៦០,៩លាននាក់ និងស្លាប់ជាង ៥,២លាននាក់ហើយ។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ជាង២៣៥,៦លាននាក់ដែរបានជាសះស្បើយពីជំងឺនេះ ។ ចំណែកអ្នកជំងឺកំពុងតែព្យាបាលនៅលើពិភពលោកមានជិត២០លាននាក់ ក្នុងនោះមាន ៨៣.១៤០នាក់ស្ថិតក្នុងសភាពធ្ងន់អាចស្លាប់គ្រប់ពេល។ ក្រៅពីអាមេរិក ឥណ្ឌាឈរ លំដាប់ទីពីរដដែលពីការណីឆ្លង ដោយមានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣៤,៥លាននាក់ និងស្លាប់ ៤៦៧.៤៦៨នាក់ ។ ទីបីគឺប្រេស៊ីល មានអ្នកឆ្លងជាង២២លាននាក់ និងស្លាប់ជាង៦១៤ពាន់នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានអ្នកឆ្លងសរុប៥៦១.៧១៩នាក់ថ្មី និងស្លាប់ ៦២៨៧នាក់ ។ជាមួយគ្នានេះដែរក៏មានអ្នកជំងឺជាសះស្បើយ ៣៩៤.៥១៨នាក់៕ ដោយ៖សាធី
រូបថត៖TTXVN-VNA.