ផលិតផលខូចគុណភាព និងផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណជាង១តោន ត្រូវបាននាំយកទៅកំទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បេី យោង តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទំនិញដែលយកមកបំផ្លាញចោលនោះរួមមាន៖ សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ។

ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត ជារៀង រាល់ ថ្ងៃ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅខេត្ត ស្រុក និង រាជធានី ភ្នំពេញ ។ ជាក់ស្ដែង មន្រ្តីជំនាញ ក៏បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រេីនផងដែរ។ ចំពោះ ការដកហូតទំនិញទាំងអស់នេះ មករក្សាទុកនៅសាខារបស់ខ្លួនដើម្បីបន្តនីតិវិធីពេលក្រោយ និងធ្វើការពិន័យអន្តរការណ៍ផងដែរ។

ជាមួយគ្នានេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្ត និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីបន្តការពារសិទ្ធ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់។ ជាក់ស្ដែង យោងតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថា ដេប៉ូចំនួនធំមិនមានភាពអនុលោម។ ក្រោយប្រតិបត្តិការចប់ មន្រ្តីជំនាញ ក៏បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ទីតាំងដែលល្មើសនឹងច្បាប់ និងបានឱ្យកែតម្រូវផងដែរ៕ដោយ ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print