លោក ហ៊ុន ម៉ានី គ្រប់ពេលវេលា យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែង នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃសៅរ៍ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ថា គ្រប់ពេលវេលា យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ទល់ ប៉ុន្តែថែមទាំងប្រើប្រាស់ឱកាសទាំងនោះឱ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត។

លោក ហ៊ុន ម៉ានី បានបន្តថា ផ្ដេីមចេញពីយល់ឃើញនេះ ស.ស.យ.ក. បានរៀបចំជាវេទិកាផ្សេងៗគ្នាជាច្រើន ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។

សូមជម្រាបថា កាពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ក៏ធ្លាប់ បានបញ្ជាក់ដែរថា៖ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រារព្វឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ “ស្មារតី២ធ្នូ” ជាពិសេសគឺស្មារតីនៃការលះបង់របស់សមាជិក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។

មហាក្រុមគ្រួសារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា “ស្មារតី២ធ្នូ៕ដោយ ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print