លោកស្រីម៉ែន សំអន អញ្ជើញចូលរួមជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រីនិងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំង៨និងតាមមន្ទីរនានាជុំវិញខេត្តនិងមានការចូលរួមពីភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀងគឺខេត្តទ្បុងអាននិងខេត្តតៃនីញ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅសាលប្រជុំសណ្ឋាគាទន្លេវ៉ៃគោក្រុងស្វាយរៀង។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថាក្នុងរយៈពេលមួយឆ្នាំនេះថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីរាជការជុំវិញខេត្តស្វាយរៀងបានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញទទួលបានជោគជ័យមួយកំរិតនិងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៦។ ក្នុងនាមលោកស្រីផ្ទាល់សូមធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជុំវិញខេត្តហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំវក អដ្ឋស័ក ព.ស២៥៦០គ ស២០១៦នេះ សូមជូនពរឲ្យទទួលបានសិរីសួស្តីឆ្នាំថ្មីនូវពុទ្ធពរទាំងបួនប្រការនិងសំរេចបានជោគជ័យគ្រប់ភារកិច្ចកក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកប្រទេសតាំងពីបាតដៃទទេប្រែក្លាយឲ្យមានការរីកចំរើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យនិងមានសុខសន្តិភាពពេញល្បីរន្ទឺលើឆាកអន្តរជាតិ។ លោកស្រី ម៉ែន សំអន បានបន្តទៀតថា រាជរដ្ឋាភិបាលបានគៀងគអ្នកវិនិយោគក្នុងនិងក្រៅប្រទេសមកបន្ដាក់ទន់រកស៊ីដូចជាខេត្តស្វាយរៀងយើងនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែងអាចស្រូបយកកម្មករនិយោជិកបានប្រមាណជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានធ្វើការជំរុញដល់កងកំលាងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ស្រុក ក្រុងត្រូវអនុវត្តន៍ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនិងជិតចូលមកដល់នាពេលខាងមុខនេះគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានាដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យជាដើម។

លោកជំទាវបានបញ្ជាក់ថាឆ្នាំថ្មីគឺមកនាំការអភិវឌ្ឍន៍ថ្មីបន្ថែមទៀតនិងនាំមកសិរីសួរស្តីដល់សង្គមជាតិខ្មែរទាំងមូល។ នៅក្នុងពិធីជូនពរចូលឆ្នាំថ្មីនេះដែរក៏មានការជូននូវបាច់ផ្កាវត្ថុអនុស្សាវរីយ៍ដល់គណៈអធីបតីពីភ្ញៀវវៀតណាមផងដែរ៕

20160408204338

20160408204018 (1)

20160408204018 (2)

20160408204018

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print