អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទំនប់ប្រមូលទឹកកខ្វក់បញ្ចូលអាងប្រព្រឹត្តិកម្មទី២ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកមិញនេះ​បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទំនប់ប្រមូលទឹកកខ្វក់បញ្ចូលអាងប្រព្រឹត្តិកម្មទី២ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញត្រូវដាក់បុគ្គលិកប្រចាំការ ដើម្បីកាយយកសំរាមចេញពីមុខអាង ដើម្បីឱ្យទឹកហូរចូលក្នុងអាងប្រព្រឹត្តកម្មបានលឿន និងដាំដើមកោងកាងនៅតាមបណ្តោយអូរ ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងលើកស្ទួយសោភ័ណភាពបន្ថែមមួយកម្រិតទៀត។ 

បន្ទាប់មក លោកអភិបាលខេត្ត បានបន្តអញ្ជើញទៅពិនិត្យទីលានតេជោ ដើម្បីត្រៀមរៀបចំវេទិកាសម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវពន្លឿនការងារដែលនៅសេសសល់ឱ្យបានឆាប់ និងសម្អាតទីលានឱ្យបានស្អាតស្របតាមផែនការដែលបានគ្រោងទុក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print