បទ”Top Of The Lady “ឬ”វីរនារី”របស់ទេព បូព្រឹក្ស ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងកំពុងផ្ទុះការគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតទស្សនិកជនដែលទន្ទឹងរងចាំការប្រកាសបញ្ចេញបទចម្រៀងជាផ្លូវការគឺបទបទ”Top Of The Lady “ឬ”វីរនារី”របស់ទេព បូព្រឹក្ស នោះបានទស្សនាហើយហើយពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។
ការប្រកាសបញ្ចេញជាផ្លូវការនូវបទចម្រៀងថ្មីនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនខកចិត្តព្រោះតែជាស្នាដៃដែលពោរពេញដោយគំនិតច្នៃប្រឌិត និងទេពកោសល្យខ្ពស់ហួសការស្មាន ប្រកបដោយគុណភាពប្រកួតប្រជែង ដែលគេអាចហ៊ាននិយាយបានថាជាស្នាដៃផលិតបទចម្រៀងធំសម្បើមមិនធ្លាប់មាននិងអាចធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់អ្នកគាំទ្រទប់ចិត្តមិនសរសើរមិនបាន។ ងាកមកមើលការបញ្ចេញបទចម្រៀងនេះវិញម្តង មានបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងមិនផ្លូវការជាច្រើនរួមមានបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងទេពបូព្រឹក្សដែលចាយពេលត្រឹម១៤ម៉ោងប៉ុណ្ណោះមានអ្នកចូលទស្សនាជាង១លាន២សែនដង នៅលើគេហទំព័រភ្លេង និងឆាណែលយូធូបរបស់តារាចម្រៀង ជីដេវីដជាដើមដែលសុទ្ធសឹងតែទទួលបានការចូលទស្សនាច្រើនជាងកន្លះលានដងដែលប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ស្នាដៃបទចម្រៀងថ្មីនេះពិតជាបានចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសគឺវាបានបង្កប់ដោយខ្លឹមសារស៊ីជម្រៅ លើសពីការគិត ហើយអ្វីដែលធ្វើឲ្យគេទស្សនាស្ទើតែមិនព្រិចភ្នែកនោះគឺគ្រប់ឈុតគ្រប់ឆាកពោរពេញដោយទស្សនីយភាពត្រជាក់ភ្នែក អមទៅដោយបទភ្លេងដ៏ជក់ចិត្តតាមបែបក្រុមយុវវ័យនិយមនិងលាយបញ្ចូលដោយការប្រើប្រាស់ឧបករណ៍តន្ត្រីសម័យនិងបុរាណ។ អ្វីដែលធ្វើឲ្យអ្នកទស្សនាអាចព្រឺសម្បុរពោរពេញដោយភាពមោទកនោះគឺបទចម្រៀងនេះត្រូវបានបញ្ចូលដោយការសម្តែងនូវទម្រង់សិល្បៈបុរាណខ្មែរទាំងល្ខោនស្រមោលស្បែក របាំព្រះរាជទ្រព្យ ក្បាច់គុណល្បុក្កតោ និងទម្រស់សម្លៀកបំពាក់បុរាណច្នៃប្រណីតជាច្រើនដែលកាន់តែធ្វើឲ្យទស្សនិកជនជឿជាក់ថាស្នាដៃផលិតបទចម្រៀងនេះពិតជាបានចាយប្រាក់សន្ធឹកសន្ទាប់ក្នុងការផលិត និងកើតចេញពីគំនិតច្នៃប្រឌិតខ្ពស់៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print