ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កម្លាំងជំនាញប្រឆាំងបទល្មេីសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុម៣១ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ជនសង្ស័យទាំង៤នាក់នេះ រួមមាន ៖
១/ឈ្មោះ សោ សាធិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាដក។
២/ឈ្មោះ នាង បូរិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ។
៣/ឈ្មោះ ទន រ៉េន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ។
៤/ឈ្មោះ ហៃ ដួងចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ។
ចំណែកវត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ធំ និង១១កញ្ចប់តូច ។
-ទូរសព្ទ័ ចំនួន ០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕
ដោយ៖សហការី