នគរបាល​ខេត្ត​កំពង់ចាម​បង្ក្រាប​និងឃាត់​ ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​បាន២១នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នគរបាល​ខេត្ត​កំពង់ចាម​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរង ទទួលផែនការងារ​ប្រឆាំងគ្រឿងញៀន បានបេីកការចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន២១​នាក់ជាបន្តបន្ទាប់​ និងចាប់យកវត្ថុតាង​ មួយចំនួនដេីម្សីកសាងសំណុំរឿងចាត់​ ការតាមច្បាប់​ ។

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានអោយដឹងថា​ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម​ កុសល​ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក ហាក់ ហ៊ាន់​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ចែងការងារអោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង​ ញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បេីកកិច្ចសហការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណី ដោយប្រេីវិធានញុះញង់​ ។ ក្នុងពេលនោះកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនជន​សង្ស័យសរុបបានចំនួន២១នាក់ស្រី ០១នាក់​ ។

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានរៀបរាប់ពី​សកម្មភាព​ការងារមុន​ ពេលឃាត់ខ្លួនពួកគេដូចខាងក្រោម​នេះ៖

១.ឈ្មោះ វី សាវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់*។
២.ឈ្មោះ ភឿន ធារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ប្រុស៖
៣.ឈ្មោះ ជឹម សុភាស់ ភេទប្រុស ឣាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិគោកទ្រាលិច ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១៣កញ្ចប់*។
៤.ឈ្មោះ នម ចាន់ណា ហៅ ប៉េះ ភេទប្រុស ឣាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកទ្រាកើត ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥.ឈ្មោះ ជឹម ដារ៉ូ ហៅ គ្រាន់ ភេទប្រុស ឣាយុ ១៨ឆ្នាំ ជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិត្រម៉ុក ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់*។
៦.ឈ្មោះ លីម ហុងឡេង ភេទប្រុស ឣាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ ច្រៀងអ័កដង់ មានទីលំនៅភូមិត្រម៉ុក ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានចូលមករកទិញថ្នាំញៀនពីជនសង្ស័យខាងលើពេលនោះសមត្ថកិច្ចយើងក៏បានបន្តធ្វើការឃាត់ខ្លួនបានចំនួន ១១នាក់ប្រុស៖
៧.ឈ្មោះ ឡឹម ហាក់ ភេទប្រុស ឣាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិតាចាក់ ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៨.ឈ្មោះ ធឹន ថន ហៅកេន ភេទប្រុស ឣាយុ ៣៥ឆ្នាំ ជាតិខ្មែរមុខរបរ បើកបររថយន្ដ មានទីលំនៅភូមិគោកទ្រាលិច ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩.ឈ្មោះ ចន សុភ័ក្រ្ត ភេទប្រុស ឣាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រម៉ុក ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០.ឈ្មោះ មន ភារម្យ ភេទប្រុស ឣាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិមេម៉ាំង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១១.ឈ្មោះ កន ឡឹមហេង ហៅម៉ក់ ភេទប្រុស ឣាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រម៉ុកទី១ ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១២.ឈ្មោះ សិទ្ធ មករា ភេទប្រុស ឣាយុ ២៣ឆ្នាំ ជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាចាក់ ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៣.ឈ្មោះ ឈឹង តូច ភេទប្រុស ឣាយុ ៣៥ឆ្នាំ ជាតិខ្មែរមុខរបរ រោងចក្រ មានទីលំនៅភូមិតាចាក់ ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៤.ឈ្មោះ ហូ គីមហេង ភេទប្រុស ឣាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រម៉ុក ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៥.ឈ្មោះ មួន វុត្ថា ភេទប្រុស ឣាយុ ២១ឆ្នាំ ជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិតាំងគោក ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៦.ឈ្មោះ ម៉ោក ចិន្ដា ភេទប្រុស ឣាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាំងត្រពាំង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៧.ឈ្មោះ សែម សម្បតិ ភេទប្រុស ឣាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិគក់កណ្ដាល ឃំុតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចយើងបានដឹងថាមានមុខសញ្ញាជួញដូរថ្នាំញៀនបានយកថ្នាំញៀនមកពីភ្នំពេញ ពេលនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀត÷
១៨.ឈ្មោះ ឆាន់ ឆុន ភេទស្រី អាយុ ៥៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០6កញ្ចប់ធំ*។
១៩.ឈ្មោះ ចេក នៅ ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរ មុខរបរ បើកផាស្អាប់ មានទីលំនៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២០.ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២១.ឈ្មោះ សៀ រ៉ាស៊ីន ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន​ ៖​ ថ្នាំញៀនចំនួន ២១កញ្ចប់ (ធំ ០៦កញ្ចប់) ទូរស័ព្ទដៃចំនួន ១៦គ្រឿង និងផាសស្អាប់ចំនួន ០១គ្រឿង ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print