គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ : បុរសម្នាក់បានរងរបួសធ្ងន់ថ្នាក់ដែលខ្លួនកំពុងតែជិះម៉ូតូមកឃើញហើយជួបឧបទ្ទវហេតុចរាចរណ៍ជាមួយនឹងរថយន្តមួយគ្រឿងទៀតការធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
សមត្ថកិច្ចបានឲ្យដឹងថារថយ្តបង្កមិនស្គាល់ម៉ាកមិនស្គាល់អត្តសញ្ញាណពេលដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿង រួចរត់គេចខ្លួនបាត់បានបុកម៉ូតូម៉ាកសេ១២៥ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1j 5511 បើកបរដោយឈ្មោះនឹត ច្រិក
ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរសន្តិសុខរស់នៅភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំងខេត្តតាកែវ
បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តតាកែវដើម្បីធ្វើការសង្គ្រោះ ចំណែកម៉ូតូបានរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំង ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print