ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១២៩,៣៨៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់ វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងលើកទី២ បានសរុបចំនួន ១៣,២៨៥,២៥១នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន ៦,៦៥៧,៥៩២នាក់។ នេះបើតាមរបាយការណ៍អ្នកដែល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួម ទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្ដល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការ តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា នេះលទ្ធផល នៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុប ចំនួន១០០,៨៤% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំបាន ៩៨,៦៨% កុមារពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំសម្រេចបាន១០៤,៣២% និងកុមារ៥ឆ្នាំ សម្រេចបាន៨៦,២៤% ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជន នោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់ លើកទី១ សរុបចំនួន ៣,៦៥៨,២៣៥ដូស ខណៈចាក់ លើកទី២អស់ ៣,៤៩៤,៦៥០ដូស និងចាក់លើកទី៣អស់ ២៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) msmáiruñš សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈ ចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់ លើកទី១ សរុបចំនួន ៥,០២២,៨៦០ដូស ខណៈចាក់ លើកទី២អស់ ៤,៨៣៥,៥៩១ដូសលើកទី៣អស់ ១,១២៧,២១៥ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ២៨,៥៩៨ដូស៕
ដោយ : សិលា