មន្ត្រីការបរទេសរុស្ស៊ីជិត៣០រូបនឹងបង្ខំចិត្តចាកចេញពីអាមេរិក

ចែករំលែក៖

តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានលើកឡើងថា មន្ត្រីបុគ្គលិកការទូតរួមទាំងក្រុមគ្រួសារ នឹងត្រូវចាកចេញពីអាមេរិកត្រឡប់ទៅរុស្ស៊ីវិញនៅចុងខែមករាឆ្នាំ២០២២។

លោក Anatoly Antonov បានបញ្ជាក់ថា «មន្ត្រីការទូតរបស់យើង ត្រូវគេបណ្តេញចេញ ក្នុងនោះមានមន្ត្រី និងបុគ្គលិកសរុប២៧រូប រួមទាំងក្រុមគ្រួសារ នឹងត្រូវចាកចេញនៅថ្ងទី៣០ខែមករាឆ្នាំ២០២២។ ពេលនេះយើងកំពុងប្រឈមកង្វះបុគ្គលិកបម្រើការនៅស្ថានទូតយ៉ាងខ្លាំង»។
កន្លងមករុស្ស៊ីក៏បានប្រកាសថា មានបុគ្គលិក មន្ត្រីការទូតរបស់រុស្ស៊ីជាង ១០០នាក់ រួមទាំងក្រុមគ្រួសារបានចាកចេញពីអាមេរិក ចាប់តាំងពីឆ្នាំ២០១៦មក ក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។
តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ រុស្ស៊ីមានបុគ្គលិក ការទូតជាង២០០នាក់នៅអាមេរិក និងអង្គការសហប្រជាជាតិ ត្រូវចាកចេញពីអាមេរិកមករុស្ស៊ីវិញ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីខែតុលា ក៏បានប្រកាសថាចំនួនមន្ត្រីការទូត បុគ្គលិក របស់អាមេរិកនៅក្នុងប្រទេសរុស្ស៊ី បានថយចុះ១២០នាក់ ក្នុងចំណោមបុគ្គលិកមន្ត្រីការទូត១២០០នាក់នៅរុស្ស៊ី។
វិវាទការទូតរវាងអាមេរិកនឹងរុស្ស៊ីកាន់តែតានតឹងក្រោយពេលប្រទេសទាំងពីរបានបណ្តេញមន្ត្រីការទូតគ្នាទៅវិញទៅមក ដោយសារតែការប្រឈមមុខតានតឹងនិងការចោទប្រកាន់គ្នាទៅវិញទៅមកពាក់ព័ន្ធចារកិច្ច ៕ ដោយសាធី

...


រូបថត៖baophapluat.vn.

រូបថត៖Vietnamnet.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print