ភ្នំពេញ៖ ដល់ម៉ោងអ្នកក្រៅប្រទេសចាប់ផ្តើមបើកកកាយក្រយ៉ៅហើយ…! បដា «នយោបាយសមរង្ស៊ីជានយោបាយបោក ប្រាស់» «ទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាក្រុមបំផ្លាញ ជាតិ» និង«Sam Rainsy Stop Lying» និងបដា ផ្សេងទៀតត្រូវបានពលរដ្ឋខ្មែរនៅអាមេរិកដែលគាំទ្រ រដ្ឋាភិបាលលើកឡើងក្នុងការប្រមូលផ្តុំតវ៉ាមួយនៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ប្រឆាំងនៅនឹងការផ្សាយរបស់សម រង្ស៊ី ដែលថាអាមេរិក នឹងដកសញ្ជាតិរបស់គេវិញប្រសិនជាមានពលរដ្ឋខ្មែរ សញ្ជាតិអាមេរិកណាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ នេះទិដ្ឋភាពមួយដែលសម រង្ស៊ី ត្រូវបាក់មុខ ហើយត្រូវបាត់បង់ជំនឿ អាចខាតបង់ការប្រមូលអង្គាសប្រាក់រយៈនយោបាយបោករបស់ខ្លួនទៀតផង ។
សូមជម្រាបជូនថា, លោក Jonny Mountain ហៅផល្លី បានលើកឡើង ក្នុងការតវ៉ាដោយស្នើឱ្យ សម រង្ស៊ី ឈប់យកពលរដ្ឋជា ឈ្នាន់នយោបាយរបស់ខ្លួន និងឈប់ផ្សព្វផ្សាយរឿងមិន ពិតតទៅទៀត។
លោកថា៖ «យើងចូលសញ្ជាតិអាមេរិកាំងក៏ដោយក៏យើង នៅតែជាសញ្ជាតិខ្មែរដែរ។ ពេលដែលខ្ញុំទៅស្បថចូល
សញ្ជាតិមេធាវីថាកុំភ្លេចដើមកំណើតខ្លួនឯង! តើឱ្យខ្ញុំធ្វើ យ៉ាងមិច? ដូច្នេះសុំឱ្យលោក សម រង្ស៊ី ឈប់ដើរកុហក បោកប្រាស់ពលរដ្ឋខ្លួនឯងទៅ រកវិធីផ្សេងទៅ» ។
ពលរដ្ឋខ្មែរដែលរស់នៅអាមេរិកម្នាក់ទៀតអ្នកស្រី សុផារី បានលើកឡើងថាការចង់ប្ដឹងរបស់ សម រង្ស៊ី ឱ្យអាមេរិក ដកសញ្ជាតិអាមេរិកពីជនជាតិខ្មែរដែលរស់នៅអាមេរិកជា រឿងមិនអាចទៅរួច បោកប្រាស់ និងថាជានយោបាយ ប្រជាភិថុតបំភិតបំភ័យនិងគុំគួន។
លោកថា៖ «តើមានតែក្រុមសម រង្ស៊ី ខ្លួនឯងទេដែលជា អ្នកប្រជាធិបតេយ្យ?» ។
អ្នកចូលរួមម្នាក់ទៀតអ្នកស្រី វ៉ាន់នេសា ផេង ថាការ ស្រលាញ់រដ្ឋាភិបាលរបស់ខ្លួនមិនមែនជារឿងខុសច្បាប់ ទេ។ អ្នកស្រីយល់ថាការប្រកាសរបស់ សម រង្ស៊ី ប្រមូលលុយរកជួលមេធាវីប្ដឹងទៅតុលាការអាមេរិកឱ្យដក សញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរនៅអាមេរិកជាការ ប្រមូលលុយចូលហោប៉ាវខ្លួនឯងតែប៉ុណ្ណោះ។
អ្នកស្រីថា៖ «ខ្ញុំធ្វើការនៅស្រុកអាគាំង ខ្ញុំបង់ពន្ធឱ្យស្រុក អាគាំង ហើយពួកខ្ញុំគាំទ្ររដ្ឋាភិបាលគឺគ្មានអីខុសទេ ខ្ញុំអត់ភ្លេចសញ្ជាតិខ្លួនឯង ខ្ញុំកើតមកពីស្រុកខ្មែរដូច្នេះខ្ញុំ នៅតែគាំទ្ររដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ» ។
ក្រៅពីពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ា ពលរដ្ឋខ្មែរអាមេរិកដែល
រស់នៅក្នុងរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិកក៏ប្រមូលផ្តុំ តវ៉ានេះដូចគ្នា។ការប្រមូលផ្តុំបញ្ចេញមតិនេះគឺបន្ទាប់ពី ពួកគេមិនពេញចិត្តទៅនឹងការលើកឡើងរបស់សម រង្ស៊ី ដែលថាអាមេរិកគ្រោងដកសញ្ជាតិរបស់ខ្លួនពីពលរដ្ឋ ខ្មែរណាដែលគាំទ្ររដ្ឋាភិបាលកម្ពុជាដែលរស់នៅអាមេរិក និងត្រៀមជួលមេធាវីប្តឹងដកសញ្ជាតិដល់ពលរដ្ឋខ្មែរទាំង នោះផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងពេលចុះសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថាការការដកសញ្ជាតិ អាមេរិកពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជាគឺ បង្ហាញពីភាពគ្មានប្រជាធិបតេយ្យរបស់អាមេរិក និងស្នើ ដល់ពលរដ្ឋខ្មែរនៅអាមេរិកឱ្យតវ៉ាសួរនាំពីរឿងនេះ ផងដែរ។
សម្ដេចថ្លែងថា៖ «នាំគ្នាធ្វើបាតុកម្មនៅអាមេរិកមើលថា ដកអត់ បើដកស្រួលវិចបង្វិចមក (កម្ពុជា)។ សម្តេចលើកឡើងថា, បើ អាមេរិកដកសញ្ជាតិគ្រាន់តែប៉ុណ្ណឹងអាមេរិកមិនមែនជា ប្រទេសប្រជាធិបតេយ្យទេ អ្នកខ្លះមិនមែនជាជនជាតិ អាមេរិកទៅទៀតទៅគំរាមដកជាតិខ្មែរពីសញ្ជាតិអាមេរិក ទៀត» ។
ប្រធានវេទិការអនាគត និងជាខ្មែរសញ្ជាតិអាមេរិកម្នាក់ ផងដែរនោះលោក អ៊ូ វីរៈ បានសរសេរនៅលើ ហ្វេសបុកផេកលោកថាការចូលរួមនយោបាយនៅអាមេរិក គឺជាសិទ្ធគ្មានអ្នកណាទៅដកសញ្ជាតិទេ។ លោកបន្ថែមថា,ការដកសញ្ជាតិអាមេរិកអាចធ្វើទៅបានក្រោយចូល សញ្ជាតិ៥ឆ្នាំដោយសារការកុហកខ្នាតធ្ងន់ ឬចូលក្នុងក្រុម ភេរវកម្ម។
សូមបញ្ជាក់ថា, ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានលោក កឹម សុខា ផ្ដាច់ខ្លួនចេញពីនយោបាយជាមួយបុគ្គលរូបនេះ ដោយលោក កឹម សុខា ប្រាប់លោកសមរង្ស៊ីឲ្យបញ្ឈប់យកឈ្មោះរបស់គាត់ ភ្ជាប់ជាមួយនឹងលោកសមរង្ស៊ីក្នុងរឿងនយោបាយ រាល់សកម្មភាពផ្សេងៗ។ ការបញ្ជាក់បែបនេះគឺ លោក កឹម សុខា យល់ឃើញថាលោកសមរង្ស៊ី បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីអង្គាសប្រាក់ពីក្រៅប្រទេស តាមរយៈនយោបាយបោកប្រាស់តែប៉ុណ្ណោះ៕
ដោយ, សិលា