ភ្នំពេញ : នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា, ការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា
(សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស ហាយ៉ាស៊ី)
១) ក្នុងឱកាសនៃការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនសូមសំដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងការសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកព្រះមរណទុក្ខយ៉ាងស្មោះអស់ពីដួងចិត្ត ជាមួយព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។
២) សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ក្នុងព្រះឋានៈព្រះអង្គជានាយករដ្ឋមន្រ្តីទីមួយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងក្រោយពីកិច្ចព្រមព្រៀងសន្តិភាព និងជាព្រះប្រធានរដ្ឋសភាពីឆ្នាំ ១៩៩៨-២០០៦។
៣) សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកស្ទួយសន្តិភាព និងការស្តារប្រទេសឡើងវិញ ដោយមានកិច្ចសហការជាមួយប្រទេសជប៉ុន ហើយព្រះអង្គក៏បានចូលរួមចំណែកឲ្យមានការផ្លាស់ប្តូររវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងសភានិងសភា នៃប្រទេសជប៉ុន និងកម្ពុជាផងដែរ។
៤) រដ្ឋាភិបាលជប៉ុន សូមចូលរួមព្រះមរណទុក្ខដ៏សែនក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមឧទ្ទិសបួងសួងថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕