ទំនាស់ក្នុងវង់ផឹកសីុ បងថ្លៃចាក់ប្អូនថ្លៃស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងវេទនានិងឈាមបាញ់ស្រោចពេញដី ដោយសារបងថ្លៃដ៏សាហាវចាក់និងកាំបិតចុងស្រួចក្រោយពីមានទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកសីុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុក_ខេត្តត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុ បានបញ្ជាក់ឲ្យបានដឹងថា ជនដៃដល់មាន ឈ្មោះ ប្រាក់ សិក្ខារិទ្ធ ភេទប្រុស អាយុ ៤៦ ឆ្នាំ នៅភូមិឃុំខាងលើ បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ឈ្មោះ រី តូន ហៅក្រឹម ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិឃុំជាមួយ បណ្តាលឲ្យស្លាប់នៅនៅនឹងកន្លែង។ មូលហេតុទំនាស់ពាក្យសំដីក្នុងពេលផឹកសីុ នៅផ្ទះ ឈ្មោះ ផូ ភាព រឿងប្អូនថ្លៃជនរងគ្រោះប្រដៅបងថ្លៃជាជនដៃដល់ថាមិនចេះស្រលាញ់និងមើលថែរប្រពន្ធកូនទេ ទើបជនដៃដល់ខឹងចាក់សំលាប់ជនរងគ្រោះតែម្តង។ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួន បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕

image image image image image

វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print