Breaking News, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃច័ន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមផេកផ្លូវការ របស់ក្រសួងសុខាភិបាល នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ៣១ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជាជាសមាជិកមួយក្នុងចំណោមប្រទេសជាសមាជិក ១៩៤ បានចូលរួម ។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ក្នុងការបង្កើតអនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀង ព្រមទាំងរៀបចំយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយបានលើកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាពិសេសការរាត្បាតជំងឺកូវីដ-១៩ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការត្រៀមលក្ខណៈជាមុន ជាពិសេសការត្រៀមនូវសមត្ថភាពក្នុងការឆ្លើយតបបញ្ហាសុខភាពសាធារណៈសម្រាប់វាយតម្លៃងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ដែលកិច្ចការទាំងនេះអាចសម្រេចបានដោយជោគជ័យគឺអាស្រ័យដោយមានការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print