រដ្ឋធានីប៉េកាំងៈ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលរៀបចំឡើងនៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង។ ក្រុមនិស្សិតទៅសិក្សានៅទីនោះបាននិយាយថាៈ នេះរយះពេល៨ឆ្នាំ(2009-2016)ហើយដែលពួកយើងខ្ញំុមិនដែលបានឆ្លងឆ្នាំជាមួយក្រុមគ្រួសារ និងបងប្អូនខ្មែរទាំងអស់គ្នា ហើយក្នុងឧកាសបុណ្យចូលឆ្នាំថ្មីនេះ យើងខ្ញំុសូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់លោកប៉ា អ្នកម៉ាក់ អ៊ំុ ពូ មីង និងបងប្អូនខ្មែរទាំងអស់សូមមានសុខភាពល្អ សំណាងល្អ ធ្វើដំណើរទៅទីជិត ទីឆ្ងាយសូមមានសុវត្តិភាព និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ៕
សុខ ខេមរា