បារាំងនិងអង់គ្លេសបង្កើនយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

បារាំងបានសម្រេចអូសបន្លាយពេលវេលាហាមប្រាមហោះហើរមកពីប្រទេសតំបន់អាហ្វ្រិករហូតដល់ថ្ងៃទី ៤ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ ជាមួយគ្នានេះដែរ អង់គ្លេសបានអំពាវនាវដល់ពលរដ្ឋឱ្យចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១ខែធ្នូ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបរបស់បារាំង លោក Clement Baune បានបញ្ជាក់ថា «យើងបានសម្រេចអូសបន្លាយពេលវេលា ផ្អាកការហោះហើរពី៧ប្រទេសនៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិក រហូតដល់ថ្ងៃទី៤ខែធ្នូ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Sajid Javid បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ចំនួន២២នាក់ ។ ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវដល់ពលរដ្ឋនាំគ្នាចាក់វ៉ាក់សាំងជំរុញបន្ថែមដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព។ រដ្ឋមន្ត្រី Sajid Javid បានបញ្ជាក់ថា រដ្ឋាភិបាលជឿជាក់ថា ការចាក់ វ៉ាក់សាំងដូសជំរុញនឹងជួយទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី Omicron បើទោះបីក្រុមអ្នកជំនាញមិនទាន់បញ្ជាក់ថា វ៉ាក់សាំងមានប្រសិទ្ធភាពចំពោះកូវីដ-១៩បំប្លែងថ្មី Omicronយ៉ាងណាក៏ដោយ។ កូវីដ-១៩បំប្លែងថ្មី Omicron មានប្រភពមកពីអាហ្វ្រិកខាងត្បូងដែលអង្គការសុខភាពពិភពលោកបានវាយតម្លៃថា មានហានិភ័យខ្ពស់៕ ដោយសាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print