ឥណ្ឌាផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី១ខែធ្នូ ឥណ្ឌាបានសម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ទាំងចេញនិងចូលទឹកដីឥណ្ឌា។

នៅក្នុងសេចក្តីប្រកាស នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា(DGCA) បានប្រកាសថា រដ្ឋាភិបាលឥណ្ឌាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពប្រែប្រួលនៃការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌាបានសម្រេចផ្អាកការហោះហើរដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ បំប្លែងថ្មី។
កន្លងមកឥណ្ឌាបានសម្រេចតភ្ជាប់ជើងហោះហើរអន្តរជាតិដឹកអ្នកដំណើរចាប់ពីថ្ងៃទី១៤ខែធ្នូ ក្រោយរយៈពេលជាង២០ខែបានផ្អាកដោយសារកូវីដ-១៩ ។ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសុខាភិបាល
អភិបាលទីក្រុងញូវដេលីលោក Arvind Kejrival ក៏បានស្នើដល់នាយករដ្ឋមន្ត្រី Narendra Modi ចេញសេចក្តីសម្រេចជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron ៕ ដោយសាធី

...


រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print