កុមារាអាយុ៥ឆ្នាំម្នាក់បានចូលកង់យោងម៉ាស៊ីនកិនស្រូវបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កុមារាអាយុ៥ឆ្នាំម្នាក់បានដើរជិតម៉ាស៊ីនកិនស្រូវ​ ទាក់ដៃអាវឆ្មូលចូលកង់យោង​ម៉ាស៊ីនកិនស្រូវបោកបែកក្បាលនិងបាក់ដៃស្លាប់​ នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។​
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១៦​ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវក្បែផ្ទះ​ ស្ថិតក្នុងភូមិប្រឡាយធំ​ ឃុំវាល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់។​
ប្រភពពត៌មានពីសមត្ថកិច្ចប្រាប់ថាកុមារារងគ្រោះឈ្មោះ​ សុង​ ហួត​ អាយុ៥ឆ្នាំ​ ឪពុកឈ្មោះ​ អ៊ឹង​ វុទ្ធី​ ​អាយុ ៣៦ឆ្នាំ និងម្ដាយឈ្មោះ​ តាំង​ ដាវី​ អាយុ ៣៤ឆ្នាំ​ រស់នៅភូមិឃុំ​កើតហេតុ។​ ប្រភពបន្តថាតាមការរាបរបពីឪពុកម្ដាយប្រាប់ថាកូនគាត់បានដើរចូលមកក្បែរកង់យោងម៉ាស៊ីនកិនស្រូវ​ នៅគ្រាដែលពួកគាត់ជាប់រវល់ហើយភ្លេចភ្នែកមួយភ្លែត​ ស្រាប់តែកង់យោងទាក់ដៃអាវឆ្មូលបោកផ្ទប់បណ្ដាលឲ្យបែកក្បាលនិងបាក់ដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ​ ប៉ុន្ដែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកក៍ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម៏។​ ប្រភពបន្តទៀតថាក្រោយសមត្ថកិច្ចទទួលបានពត៌មាននេះបានចុះទៅកន្លែងកើតហេតុ​ ហើយស្រាវជ្រាវប្រភពនានាជុំវិញកន្លែងកើតហេតុ​ ឃើញថាកុមារារងគ្រោះពិតជាស្លាប់ដោយសារដៃអាវទាក់ចូលកង់យោងម៉ាស៊ីនកិនស្រូវពិតប្រាកដមែន​ ក៍បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​

image image

ដោយ​ ប៉ឹម​ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print