ក្រុមអ្នកវិទ្យាសាស្ត្រចិនបានប្រកាសថា បានញែកអង្គបដិប្រាណ ដែលអាចបន្សាបយ៉ាងមានប្រសិទ្ធភាពរាល់ការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ ។
បណ្តាញព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិន មកពីមហាវិទ្យាល័យ Sun Yat-sen និងមហាវិទ្យាល័យ Zhejiang បានលើកឡើងថា ពួកគាត់អាចផលិតឱសថដែលអាច ទប់ស្កាត់ប្រឆាំងរាល់ការបំប្លែងថ្មីនៃវីរុសកូវីដ-១៩។
តាមអ្នកវិទ្យាសាស្ត្រ អង្គបដិប្រាណ monoclonal 35B5 បានត្រួតពិនិត្យធ្វើតេស្តទាំងនៅក្នុងបន្ទប់ពិសោធន៍ ក៏ដូចជានៅលើមនុស្សផ្ទាល់អាចបំផ្លាញរាល់ការបំប្លែងថ្មីនៃវីរុសកូវីដ-១៩ ដែលគួរឱ្យបារម្ភនាពេលបច្ចុប្បន្ន។
អង្គបដិប្រាណ monoclonal 35B5 មានប្រសិទ្ធភាពចំពោះវីរុសកូវីដ-១៩ ដែលតាដែលឆ្លងរាលដាលខ្លាំងនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ អ្នកវិទ្យាសាស្ត្រចិនបានលើកឡើងថា អង្គបដិប្រាណ monoclonal 35B5 សំដៅទៅផ្នែកមួយសំខាន់នៃវីរុសកូវីដ-១៩ បំប្លែងខ្លួនទាំងនោះ ហើយអាចជួយផលិតថ្នាំព្យាបាលកូវីដ-១៩បានទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានវាយតម្លៃថា ការរកឃើញនេះព៊ិតជាសំខាន់ខ្លាំងណាស់ក្នុងពេលដែលពិភពលោកកំពុងតែបារម្ភចំពោះវិរុសបំប្លែង Omiron។ បច្ចុប្បន្នមានជាង២០ប្រទេសបានឆ្លងរាលដាលកូវីដ-១៩ Omicron ៕ ដោយសាធី
រូបថត៖Reuters.