បុរសម្នាក់ស្រវឹងស្រា មកដេកលើបង់ថ្ម បាក់សង្កត់លើខ្លួនឯងស្លាប់

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាជោគជាំ បានដើរមកដេកលើបង់ថ្ម ហើយបង់នោះបានបាក់សង្កត់លើខ្លួនឯងស្លាប់ភ្លាមៗ នៅវេលាម៉ោងប្រហែល ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១ ត្រង់ចំណុច មុខផ្ទះលេខ១០៦ ផ្លូវលេខ៥៩២ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ខឿន ឃីម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្តដឹកអេតចាយ ស្នាក់នៅភូមិបឹងខ្យា៧ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះលេខ១០៦ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

បើតាមការបំភ្លឺរបស់សាក្សីឈ្មោះ ស៊ុន សាំង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ បានអះអាងថា ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះបានត្រឡប់មកពីផ្ទះមិត្តភក្តិនៅម្តុំស្ទឹងមានជ័យ ហើយបានទិញស្រាថ្នាំមក ផឹកតែម្នាកឯង រហូតដល់ម៉ោងប្រហែល ១១យប់ អ្នកដែលស្នាក់នៅផ្ទះជាមួយបាននាំគ្នាចូលដេក ចំណែកជនរងគ្រោះនៅតែផឹកទៀតរហូតដល់ម៉ោងប្រហែល ១និង៣០នាទីរំលងអាធ្រាត្រ ខ្លួនបានមើលតាមប្រលោះទ្វារ ស្រាប់តែឃើញបង់សង្កត់ពីលើជនរងគ្រោះ ក៏បាននាំគ្នាមកជួយលើកបង់ និង ហៅរថយន្តមកជួយសង្គ្រោះ តែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ដោយឡែកបើតាមការសន្និដ្ឋាន យោងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ និងគ្រូពេទ្យកោ សល្យវិច្ច័យ ជនរងគ្រោះពិតជាស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (បង់ សង្កត់ពីលើ) ។

បច្ចុប្បន្នសពបានត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅបុណ្យនៅស្រុកកំណើត ៕

image

image

image

ដោយ៖​ ស ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print