សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រង្វាន់ និងប័ណសរសើរដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រង្វាន់ និងប័ណសរសើរដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព ។

ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់សម្តេចតេជោ ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឳកាសអោយ ប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែចង់បានរដ្ឋាភិបាលដែលមានប្រសិទ្ឋិភាពការងារ (E-Government) តែប៉ុណ្ណោះទេ តែសម្តេចចង់បានធនធានប្រជាពលរដ្ឋ ដែលយល់ដឹងបច្ចេកវិទ្យា (E-People) ដើរទន្ទឹមគ្នាក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៌សង្គមជាតិ។ សម្តេចតេជោ គាំទ្រលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាត្រូវរៀននិងយល់ដឹងបច្ចេកវិទ្យា (Information Technology ) អោយបានល្អ ដើម្បីក្លាយទៅជាធនធានមនុស្សរបស់ប្រទេស។

សម្តេចតេជោ លើកទឹកចិត្តប្រជាពលរដ្ឋ និងយុវជនកម្ពុជាទាំងអស់សូមប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដូចជាការចែករំលែកពត៌មាន ចំណេះដឹង និងបទពិសោធន៌ឲ្យគ្នាទៅវិញទៅមកជាដើម។ សូមកុំប្រើប្រាស់បណ្តាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬប្រើពាក្យហិង្សាប្រមាថនៅលើទំព័រ Facebook សម្តេច។ Facebook តេជោជាទំព័រប្រជាធិបតេយ្យ អ្នកណាក៏អាចចូលរួមបានទាំងអស់ ហើយសម្តេច ប្រើប្រាស់ Facebook នេះក៏មិនមែនចង់ប្រជែងជាមួយនណានោះទេ គឺដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋអោយបានរហ័ស។

សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះមានរួមមាន បេក្ខជន Top-1 ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា២កំប៉្លេ ថវិកា ២០ម៉ឺនរៀល ប័ណ្ណសរសើរ១ និងសំរាប់បេក្ខជនជាប់ Top10 ទទួលបានសំលៀកបំពាក់កីឡា២កំប៉្លេ ថវិកា ២០ម៉ឺនរៀល និងប័ណ្ណសរសើរពីសម្តេចនាយករដ្ឋមន្រ្តី រីឯចំពោះអ្នកចូលរួមទាំង៧៥ នាក់ថ្ងៃនេះ រួមទាំងអ្នកសារព័ត៌មានក៏បានទទួលអំណោយឧបត្ថម្ភចូលឆ្នាំថ្មី ក្នុង ម្នាក់ ៤០ម៉ឺនរៀល ហើយបានថតរូបអាអនុស្សារីយ៌ជាមួយសម្តេចតេជោនៅក្នុងវិមានសន្តិភាពផងដែរ។ ទន្ទឹមនឹងនោះដែរក៏មានការជួយឧបត្ថម្ភបន្ថែមពី លោកស្រី គង់មាលា ដល់បេក្ខជនទាំង ១០នាក់ គឺម្នាក់ៗបានទទួល ៤ម៉ឺនរៀល ដែលនឹងបន្តជួយកម្មវិធីនេះជាបន្តទៀត។

បន្ទាប់ពីចែករង្វាន់ជ័យលាភី រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយបេក្ខជនបេក្ខនារី ទាំង ១០ ជាមួយអណាព្យាបាល អ្នកគាំទ្រ អ្នកកាសែត ក្នុងបរិយាកាសស្និទ្ឋស្នាលរីករាយក្រៃលែង។ ក្រុមជ័យលាភីទាំង១០ រូបក៏បានបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ និងមោទនៈភាពបំផុត៕

image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print