លោក នេត ភក្រ្តា : «ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ»

ចែករំលែក៖

ភ្នំពេញ : «ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនៅក្នុងអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុ។ ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអឆចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។ យោងតាមលោក នេត្រ ភក្ត្រា នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច ៦ នឹងត្រូវ ដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិ បាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះហើយគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើ ការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើមដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

លោក នេត្រ ភក្ត្រា បានលើក ឡើងបន្ថែមថា គោលដៅរបស់ រាជរដ្ឋាភិបាលធ្វើការ គ្រប់គ្រង កាកសំណល់ រឹង សំរាមឲ្យ បានល្អ ដែលជាផ្នែកមួយនៃគោលនយោ បាយជាតិហើយអ្វីដែលសំខាន់គឺ ក្រសួងបរិស្ថាននឹងបន្តផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលសមត្ថភាពមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រោម ជាតិ ក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។ ទាក់ទងនឹងបញ្ហា សំរាមនេះដែរ លោករដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថាក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំ សំណល់សំរាម មានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើង ក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិ ក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។

លោករដ្ឋលេខាធិការ បានថ្លែងថាក្រសួងបរិស្ថានបានជំរុញឱ្យមានការញែកសំរាមតាមបច្ចេក ទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់ វាដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះ សំណល់សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងញែកតាមប្រភេទ និងយកទៅកែច្នៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងកំណើនសំរាមប្រចាំឆ្នាំចន្លោះពី ១០ ទៅ ១៥% នោះអាចនឹងធ្វើឱ្យ ទីលានចាក់សំរាមដែលគ្រោងចាក់ រយៈពេល ៥ ឆ្នាំ ប្រែប្រួល និងអាចប្រើប្រាស់មិនបានគ្រប់ពេលវេលាកំណត់ ព្រោះកំណើនសំរាម កើនឡើង ហើយការដកហូតយកទៅកែច្នៃនៅមានកម្រិត។ លោកបានលើកឡើងទៀតថាៈ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការ គ្រប់គ្រងសំណល់ សំរាម នេះ ដោយសារខេត្ត នេះជាខេត្តគោលដៅប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹងសំរាមនៅទីលានចាក់សំរាមខេត្តព្រះសីហនុនេះដែរ លោក ហុក សុផាន់ណារ៉ូ នាយក គ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តរះសីហនុ បានលើកឡើង ថា ទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុង មួយថ្ងៃ សំរាមដែលប្រើប្រាស់ចោល ផ្អែកតាមការគណនាស្ថានភាពជាក់ស្តែងបរិមាណសំរាម យកមកចាក់ទីលានក្នុងរយៈពេល ២៥ ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា) មានចំនួន ១០ ៥៧៤ តោនដែលគិតជាមធ្យម មានសំរាមប្រមាណ ៤០០ តោន ក្នុងមួយថ្ងៃ ដែលយកមកចាក់នៅលើទីលាន ហើយសំរាម ទាំងនេះ គឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុក ព្រៃនប់ ដែល អនុវត្តប្រតិបត្តិករ ចំនួនពីរក្រុមហ៊ុន។ លោកបានឱ្យដឹងបន្ថែមថា នៅទីលានចាក់សំរាម ក្នុងខេត្តនេះ ក្រៅពីកន្លែងទុកដាក់ សំរាមប្រកបដោយស្តង់ដាហើយ គេនៅធ្វើការបែងចែកត្រឹមត្រូវ ដោយក្នុងនេះប្រភេទសំរាមនីមួយៗ គេអាចយកទៅកែច្នៃ ប្រើប្រាស់ តាមប្រភេទរបស់ វានីមួយៗ ថែមទៀត ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print