សេចក្ដីជូនដំណឹង ស្ដីពីការសាងសង់វិមានឯករាជ្យ នៅលើកំណាត់ផ្លូវជាតិលេខ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសាងសង់វិមានឯករាជ្យ នៅលើកំណាត់ផ្លូវជាតិលេខ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ដើម្បីរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះ បញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើនន សង្គមជាតិ និងរំលឹកគុណដល់វីរៈយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅ គ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូ ដណ្តើមឯករាជ្យជូនជាតិមាតុភូមិកម្ពុជា និងដើម្បីទុកជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ សម្រាប់រំលឹកដល់គុណ បំណាច់របស់វីរៈយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុ និងប្រជាជនកម្ពុជា។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នៅចំណុចផ្លូវជាតិលេខ ៧ចាស់ មុខសួនសាធារណវិទ្យាល័យអប់រំពិសេស) ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ការដ្ឋានសាងសង់វិមានឯករាជ្យខេត្តកំពង់ចាមនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ និង គ្រោងបញ្ចប់នៅមុនថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកង យោធពលខេមរភូមិន្ទ ០៩វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី នាងកញ្ញា បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print