Omicron បានឆ្លងរាលដាលដល់តំបន់អាស៊ានហើយ

ចែករំលែក៖

នៅក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ហើយ។ ក្នុងពេលជាមួយគ្នានេះប្រទេសក្នុងតំបន់បានបង្កើនការត្រួតពិនិត្យអ្នកដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។
នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងទៅលើអ្នកដំណើរពីរនាក់មកពី ទីក្រុងJohannesburg អាហ្វ្រិកខាងត្បូង នៅថ្ងៃទី១ខែធ្នូ ។ អ្នកឆ្លងពីរនាក់នោះមានស្ត្រីម្នាក់អាយុ៤១ឆ្នាំ ជាជនជាតិសិង្ហបុរី និងបុរសអាយុ៤៤ឆ្នាំមកពីប្រទេស Mozambique ស្នាក់នៅក្នុងប្រទេសិង្ហបុរី។ អ្នកឆ្លងទាំងពីរនាក់គឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គ្រប់ចំនួនពីរដូស។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រទេសម៉ាឡេស៊ី ក៏បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាលើកដំបូងបង្អស់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បានប្រកាសថា អ្នកឆ្លងកូវីដ-១៩ ជាជនបរទេសមកពីអាហ្វ្រិកខាងត្បូង ចូលក្នុងទឹកដីម៉ាឡេស៊ីនៅថ្ងៃទី ២ខែធ្នូ។ អ្នកឆ្លងនោះក៏បានចាក់វ៉ាក់សាំងរួចរាល់ផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសនៅក្នុងតំបន់អាស៊ានបានបង្កើនការត្រួតពិនិត្យទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron។ នៅពេលនេះប្រទេសឡាវ ថៃ …បានបង្កើនការត្រួតពនិត្យទៅលើអ្នកដំណើរមកពី៩ប្រទេស ក្នុងនោះមាន៖ អាហ្វ្រិកខាងត្បូង Namibia, Zimbabwe, Botswana, Lesotho, Eswatini, Seychelles, Malawi និង Mozambique ៕ដោយ៖សាធី


នាយកប្រចាំតំបន់របស់ WHO សម្រាប់ប៉ាស៊ីហ្វិកខាងលិច លោកវេជ្ជបណ្ឌិត Takeshi Kasai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print