ប៉ូគីម ថេង សុទ្ធធីតា សាងប្រវត្តិសាស្ត្រលើវេទិការMiss Grand International 2021 ដោយបានពានរង្វាន់ និងចូលដល់Top 10

ចែករំលែក៖

បាងកក៖ កាលពីរាត្រីថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២ឥ២១ គឺជាកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2021។ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជារំភើបនិងភ្ញាក់ផ្អើល ក្រោយពី Miss Grand Cambodia 2021 កញ្ញា ប៉ូ គីមថេង សុទ្ធធីតា  អាចឈានឡើងដល់វគ្គ១០នាក់ចុងក្រោយ។

 នេះចាត់ទុកថាជាការសាងប្រវត្តិសាស្ត្រមួយក្នុងកម្មវិធីកញ្ញាឯកខាងលើ និងក្រោមការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជន បុគ្គលល្បីឈ្មោះ និងប្រជាពលរដ្ឋជាច្រើនបានចំណាយថវិកាក្នុងបោះឆ្នោតតាមរយៈ App  Star Phone ដែលត្រូវបានរៀបចំឡើងដោយកម្មវិធីខាងលើ។ ការប្រកាសនៃការទទួលបានពានរង្វាន់ និងអាចឈានជើងចូលក្នុងចំណោមបេក្ខភាព១០នាក់ចុងក្រោយនេះត្រូវបានប្រកាសមុនពេលកម្មវិធីប្រកួតឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលមុននេះ ប្រទេសដែលមានភាគរយប្រកៀកប្រកិតនឹងកម្ពុជាក្នុងការបោះឆ្នោតនេះគឺប្រទេស វៀតណា  និងម៉ាឡេងស៊ីនោះ។ នេះក៏ត្រូវបានគេចាត់ទុកថាជាការលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិដែលនាងអាចធ្វើបាន និងក្រោយពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ បានយ៉ាងល្អ ចាប់តាំងពីនាងបានធ្វើដំណើរទៅដល់ទឹកដីនៃព្រះរាជាណាចក្រថៃដំបូងមកម្ល៉េះ។ 

  គួរបញ្ជាក់ដែរថា សប្បុរសជនល្បីឈ្មោះ៣រូបខាងលើដែលបានបរិច្ចាគថវិការផ្ទាល់ខ្លួនសម្រាប់ជួយដល់ការបោះឆ្នោតជូនកញ្ញាឯកពីកម្ពុជា ក្នុង ក៏មានបុគ្គលល្បីឈ្មោះមួយចំនួន និងសប្បុរសជនជាច្រើនបានចូលរួមចំណែកក្នុងការបរិច្ចាកដែលស្ថិតក្នុងគោលបំណងចង់ឃើញកម្ពុជាលេចមុខមាត់លើឆាកប្រកួតសម្រស់មួយនេះ។ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង១២ថ្ងៃត្រង់នេះនាងបានធ្វើដំណើរមកដល់កម្ពុជាហើយក្រោមការស្វាមគមន៍យ៉ាងកក់ក្តៅពីក្រុមអ្នកគាំទ្រ៕ 

ដោយ៖វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print