ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ នាំ​យក​អាវរងា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោនិង​ស្បៀង​អាហារ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ ទៅ​ផ្តល់​ជូន​អតីត​យុទ្ធ​ជន ដល់​លំនៅឋាន​

ចែករំលែក៖

ខេត្តកំពង់ធំ÷ដេីម្បី​ជាការដឹងគុណដល់អតីតយុទ្ឋជនដែល​ធ្លាប់មាន​គុណបំណាច់ចំពោះជាតិ​ និង​ប្រជាជន​ ធ្លាប់​ជា​យុទ្ធ​មិត្ត​​រួម​អាវុធ​ជាមួយគ្នា​ ក្នុង​សម័យ​សង្គ្រាម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​អជ្ញាធរដែនដី​ បាន​ទៅ​ជួប សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ អតីត​យុទ្ធ​ជន​ ដែល​ធ្លាប់​ជា​យុទ្ធ​មិត្ត​រួម​អាវុធ​ ក្នង​ការរួមចំណែកការ​ពារ​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​ នៃរបបប្រល័យពូជ សាសន៍ ប៉ុល​ ពត​ អៀង​ សារី​ និង​ខៀវ​ សំផន​ នៅ​ភូមិ​បាណក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក ប្រាក់​ សាខន​ ធ្លាប់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨០​ ហើយ​បច្ចុប្បន្ន​គាត់​ជាអតីត​យុទ្ធ​ជន​ពិការ​ មាន​អាយុ​ ៨០​ឆ្នាំ​ហើយ​ ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ និង​មានកូន​និង​ចៅជាច្រេីននាក់​នៅ​ក្នុង​បន្ទុក​ ។ ដោយ​ឡែក​កាល​ពី​ជាង​ ៤០​ឆ្នាំ​មុន​ គឺ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ គាត់​ជា​យុទ្ធ​មិត្ត​រួម​អាវុធ​ជាមួយគ្នា​ នៅ​ក្នុង​អង្គភាព​យោធា​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ ក្នុង​ការ​រួមចំណែក​ការ​ពារ​សេចក្ដី​សុខ​សាន្ត​ជូនប្រជាជន​ នៅ​ក្នុង​មូលដ្ឋាន​ រួមចំណែក​មិន​ឲ្យ​របបខ្មែរ​ក្រហម​វិល​ត្រឡប់​មក​វិញ​បាន​។ 

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែងអំណរគុណ​ និង​ថ្លែង​នូវ​ការ​កោតសរសើរ​ ព្រម​ទាំង​ការ​នឹក​រលឹក​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ និង​បាន​នាំ​យក​នូវ​អាវរងា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន​ សែន​ សម្រាប់​ផ្ដល់​ជូន​គាត់​ និង​ភរិយា​ប្រេីប្រាស់ក្នុង​រដូវ​រងា​នេះ​ ព្រម​ទាំង​​បាន​នាំ​យក​នូវ​ស្បៀង​អាហារ​ និង​ថវិកា​មួយ​ចំនួន​របរបសលោក ហ៊ុន​ ម៉ាណែត​ ននិងលោកស្រីពេជ​ ចន្ទមុន្នី​ មាន​អង្ករ​១០០​គីឡូ​កក្រាម,មីជាតិចំនួន​ ២​កកេស,ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ២យួរ​,ទឹក​សុទ្ធ​វីតាល់​ចំនួន​ ២កេស​, និង​ថវិកា​មួយ​ចំនួន​ មក​ឧបត្ថម្ភ​ជូន​គាត់​ផងដែរ​ ។ 

លោក ប្រាក់​ សាខន មាន​សេចក្ដី​​​រំភើប​ក្តុកក្តួល​ ក្នុង​ចិត្ត​ ​រកអ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ ដែល​មាន​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ តែងគិតគូរ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ភាព​កក់ក្តៅ​​ចំពោះ​គាត់​ និង​សូម​គោរព​ជូន​ពរ​សម្តេច​តេជោ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត​ សូម​មាន​សុខ​ភាព​ល្អ​ បន្តដឹកនាំនាវាកម្ពុជា​ក្នុង​សុខសន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ជារៀងរហូត​៕ដោយ៖ស៊ុនហេង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print