ជនសង្ស័យ​ជា​ឃាត​ក​បាន​សារភាព​ថា​ រូបគេ​ពិតជា​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ជនជាប់សង្ស័យ​លើ​ករណី​ឃាតកម្ម​ វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ​វ័យ​២៣​ឆ្នាំ​ ប៉ង​រំលោភ​សេពសន្ថវៈ​ បាន​សារភាព​នៅ​មុខ​សមត្ថកិច្ច​ថា​ រូបគេ​ពិតជា​បាន​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ​ ដោយ​មួល​និង​អារ​ ក​ សម្លាប់​ ពិតមែន​ ហើយ​បាន​អូស​សាកសព​ទម្លាក់​ចូល​ទឹកស្រះ​ ។​

​ក្រោយ​ពី​ជនជាប់សង្ស័យ​បាន​សារភាព​ហើយ​នោះ​ នៅ​ល្ងាច​ថ្ងៃ​ទី​១០​ ខែមេសា​ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ បាន​នាំ​ខ្លួន​ជន​នេះ​ មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​ ដែល​រូបគេ​បាន​វាយ​សម្លាប់​ ដោយ​មួល​និង​អារ​ ក​ នៅ​ចំនុច​ឡឥដ្ឋ​ក្នុងភូមិ​ថ្ម​គ្រែ​ ឃុំ​ថ្ម​គ្រែ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ក្រោយ​ពី​ជន​នេះ​ប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​មិន​បាន​សម្រេច​ ។​

​ជនសង្ស័យ​ ឈ្មោះ​ ចែ​ម​ ច​យ​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ឬ​ស្សី​ចារ​ ឃុំ​ថ្ម​គ្រែ​ ស្រុក​ចិត្រ​បុរី​ បាន​និយាយ​ទៀត​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោងជាង​៨​យប់​ ថ្ងៃ​ទី​៩​ខែមេសា​ ខណៈ​ដែល​នារី​រង​គ្រោះ​ ឈ្មោះ​ សោម​ ចិន្តា​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ បាន​ដើរ​ឆ្លងកាត់​កន្លែង​ជន​នេះ​ធ្វើការ​ ណាមួយ​យប់​ស្ងាត់​ផង​នោះ​ ជន​នេះ​បាន​ចាប់​នារី​រង​គ្រោះ​អូស​ចូល​ក្នុង​រោង​ឡឥដ្ឋ​ ប៉ង​រំលោភ​សេពសន្ថវៈ​ តែ​ដោយសារ​នារី​រង​គ្រោះ​រើ​បម្រាស់​និង​ស្រែក​ឱ្យ​គេ​ជួយ​ផង​នោះ​ ជន​នេះ​ក៏​បាន​មួល​ ក​ សម្លាប់​នារី​រង​គ្រោះ​តែ​ម្តង​ទៅ​។​

​ជន​នេះ​បាន​បន្ត​ប្រាប់​សមត្ថកិច្ច​ទៀត​ថា​ ក្រោយ​ពី​បាន​មួល​ ក​ សម្លាប់​ស្ត្រី​រង​គ្រោះ​ហើយ​នោះ​ ជន​នេះ​ក៏​បាន​អូស​សាកសព​នារី​រង​គ្រោះ​ទៅ​ក្បែរ​ស្រះ​ទឹក​មួយ​នៅ​ខាងក្រោយ​ឥដ្ឋ​ រួច​បាន​យក​កូន​កាំ​បិទ​ មក​អារ​ ក​ សព​នារី​រង​គ្រោះ​បន្ថែម​ ព្រោះ​ខ្លាច​នារី​រង​គ្រោះ​មិន​ស្កា​ប់​ ហើយ​បាន​រុញ​សាកសព​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​តែ​ម្តង​ ។​

​លោក​ ហ៊ួ​ត​ លឹ​ម​ហ៊ា​ង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តក្រចេះ​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​កើតហេតុ​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ បាន​ចុះ​មក​ពិនិត្យ​និង​ស្រាវជ្រាវ​ នៅ​កន្លែង​កើតហេតុ​ រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​ ឈ្មោះ​ ចែ​ម​ ច​យ​ អាយុ​២០​ នៅ​វេលា​ម៉ោង​២​ រសៀល​ថ្ងៃ​ទី​១០​ខែមេសា​ ក្រោ​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​រួច​រយៈពេល​ជាង​១០​ម៉ោង​រួច​មក​ ។​

​លោកនាយ​ការ​រិ​យាយ​ល័យ​បាន​បន្ត​ថា​ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​និង​ទទួល​បាន​ចម្លើយ​សារភាព​ហើយ​នោះ​ ជន​នេះ​ត្រូវ​បាន​នគរបាល​នាំ​មក​កន្លែង​កើតហេតុ​ ដើម្បី​ឱ្យ​ជន​នេះ​ធ្វើ​ត្រាប់​ពី​សកម្មភាព​របស់​ខ្លួន​ ក្នុង​ករណី​អំពើ​ឃាតកម្ម​ វាយ​សម្លាប់​នារី​រង​គ្រោះ​ ដោយ​មូល​ ក​ រួច​អារ​ ក​ សម្លាប់​ នោះ​ ។​

​បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា​ ក្រោយ​ពី​បាត់​ខ្លួន​ស្ត្រី​រង​គ្រោះ​ពី​ផ្ទះ​មួយ​យប់​ហើយ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែមេសា​ ជនសង្ស័យ​ឈ្មោះ​ចែ​ម​ច​យ​ ក៏​បាន​ធ្វើ​ជា​ជួយ​ដើរ​រក​នារី​រង​គ្រោះ​ជាមួយ​អ្នក​ភូមិ​រួម​និង​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ផង​ដែរ​ តែ​ដោយសារ​មានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ ឃាត​ ក​ ត្រូវ​បាន​នគរបាល​វែកមុខ​និង​ចាប់​ឃាត់ខ្លួន​ ចំណែក​អ្នក​ភូមិ​ក៏​មានការ​សារ​ទរ​ផង​ដែរ​ ។​

​អ្នកស្រី​ អ៊ូ​ គ​ន្ឋា​ អាយុ​៤៣​ឆ្នាំ​ ត្រូវជា​ម្តាយ​នារី​រង​គ្រោះ​ បាន​រៀបរាប់​ទាំង​អួល​ដើម​ ក​ ថា​ នៅ​ចន្លោះ​ម៉ោង​ប្រហែល​៨​យប់​ ថ្ងៃ​ទី​៩​ខែមេសា​ កូនស្រី​របស់​គាត់​ បាន​ចេញពីផ្ទះ​យក​ឌី​ស​ជួល​ទៅ​ឱ្យ​គេ​នៅ​ក្នុងភូមិ​ ហើយ​ក៏​មិនឃើញ​ត្រឡប់​កម​ផ្ទះ​វិញ​ ។​

​អ្នកស្រី​បន្ត​ថា​ ក្រោយ​ពី​បាត់​កូនស្រី​របស់​គាត់​អស់​ជា​ច្រើន​ម៉ោង​ ក្រុម​គ្រួសារ​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ថ្ម​គ្រែ​ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​រួម​និង​រូប​គាត់​ បាន​នាំ​គ្នា​ដើរ​រក​ក្នុង​ព្រៃ​ និង​នៅ​មាត់​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ទាំង​យប់​តែ​រក​មិនឃើញ​ ។​ រហូត​ដល់​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១០​ខែមេសា​ នៅ​តែ​រក​មិនឃើញ​ទៀត​ ទើប​គ្រួសារ​របស់​គាត់​រួម​និង​អ្នក​ភូមិ​ជា​ច្រើ​នាក់​បាន​សម្រេចចិត្ត​ ចុះ​រាវរក​នៅ​ក្នុង​ស្រះ​ទឹក​ ក៏​ប្រទះ​ឃើញ​សាកស​ព្រ​បស់​កូន​គាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ៕

2

3

7

4

5

6

9

1

ដោយ៖ ​កោះ​ទ្រុង​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print